ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម្

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ​ ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវបានរថយន្តហុីយ៉ាន់ដាយ​ ដឹកទំនិញធុនធំបើកបុកពីក្រោយ​ និងកិនអូសជិត១០ម៉ែត្រ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១​ និង ៣០នាទីរសៀលថ្ងៃទី៩​ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ​ ក្នុងភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​រាជធានីភ្នំពេញ​ ។

តៃកុងរថយន្តបង្កមានឈ្មោះ​ ប៉ក់​ កវី​ ភេទប្រុស​ អាយុ២០ឆ្នាំ​ អាស័យដ្ឋាន​ ភូមិព្រៃតាម៉ៅ​ ឃុំគីរីចុងកោះ​ ស្រុកគីរីវង់​ ខេត្តតាកែវ​ ។ ចំណែកសពជនរងគ្រោះមានឈ្មោះ​ សុឹម​ ចាន់ឌឿន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ អាស័យដ្ឋាន​ភូមិពពេល​ ឃុំខុនរ៉ង​ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ កំពង់ធំ​ 1D-6269 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តបង្កម៉ាក​ ហុីយ៉ាន់ដាយ​ (ប្រភេទដឹកទំនិញធុនធំ)ពណ៌ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 3A-2722 បានធ្វេីដណេីរមកពីក្រោយក្នុងល្បឿនលឿន​ ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ​ និងកិនជនរងគ្រោះអូសជិត១០ម៉ែត្រ​ បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម​នៅកន្លែងកើតហេតុ​ ចំណែកតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ ។

​ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក​ ព្រមទាំងនាំតៃកុង​ និងយកម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ​ ។

ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានធ្វេីកំណត់ហេតុ​ និងទាក់ទងទៅខាងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *