(ខេត្តត្បូងឃ្មុំ) ៖ នៅវេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចររាចរណ៍ បង្ករឡើងដោយរថយន្តសេរីទំនើបមួយគ្រឿងបានបើកបុកម៉ូតូសណ្ដោងរុឺម៉កពេញទំហឹងបណ្ដាលឲ្យមនុស្សស្លាប់២នាក់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម្ម។
ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ឡានសេរីទំនើបពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេស្គាល់ថា ជា រថយន្ត របស់លោកអភិបាលខេត្តមណ្ឌលគិរី បានបុក ម៉ូតូ សណ្ដោងរ៉ឺម៉ក ពេញទំហឹងនៅកំណាត់ផ្លូវជាតិលេខ៨ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ បណ្តាលអោយពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្មនៅនិងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឯម អូន អាយុ២៦ រស់នៅភូមិស្ទឹងតូចឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ និងឈ្មោះផន ភីន អាយុ១៦ រស់ នៅភូមិឃុំជាមួយគ្នា បានស្លាប់។
ក្រោយកើតហេតុកិច្ចជំនាញបានធ្វើការវាស់វែងរួចបាននាំយករថយន្តនិងម៉ូតូសណ្ដោងរុឺម៉កយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែករង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកឯសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕