(ស្វាយរៀង)៖ បន្ទាប់ពីមានការចុះផ្សាយពាក់ព័ន្ធរឿងអាស្រូវរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ របស់សម្ដេចតេជោ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលសាលាស្រុករំដួល បានចេញសេចក្ដីបំភ្លឺហើយ។ សេចក្ដីបំភ្លឺរបស់ រដ្ឋបាលសាលាស្រុករំដួល មានដូចខាងក្រោម៖ – ការលើកឡើងរបស់សារព័ត៌មានគឺពុំពិតប្រាកដដូចការលើកឡើងឡើយ -រដ្ឋបាលស្រុកជានិច្ចកាលតែងតែតែអនុវត្តតាមគោលការណ៍ណែនាំនានារបស់ថ្នាក់លើ ជាពិសេសគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត ទាំងកិច្ចការងាររដ្ឋបាល ការងារសង្គម។ -រដ្ឋបាលស្រុកតែងបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានជីវភាពខ្វះខាតនិងតែបានផ្ដល់នូវសំភារៈគ្រឿងបរិភោគឧបភោគថវិកាដើម្បីសម្រួលដល់ជីវភាពរស់នៅនៅទូទាំងស្រុក។ -ការងារខ្លះអនុវត្តមានភាពខ្វះចន្លោះតិចតួចដែលជាហេតុធ្វើឱ្យអ្នកមួយចំនួនមិនពេញចិត្ត និងបានលើកឡើងជាការវាយប្រហារមកលើរដ្ឋបាលស្រុក ដោយពុំដឹងមូលហេតុច្បាស់លាស់។ -ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋបាលស្រុករំដួលតែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងយកចិត្តទុកដាក់បំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មាន ការផ្សព្វផ្សាយអំពីវិធានការរបស់សុខាភិបាល និងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុងកូវីដ ១៩ នៅតាមមូលដ្ឋានជាប្រចាំ។ -មិនត្រឹមតែប៉ុណ្ណោះរដ្ឋបាលស្រុកតែងបានខិតខំទំនាក់ទំនងគៀងគរកម្លាំងមនុស្សធម៌នានា សម្ភារៈក្ដីថវិកាក្តីដើម្បីជួយឧបត្ថម្ភដល់អ្នកដែលមានបញ្ហាជីវភាព ក្នុងអំឡុងកូវីដ១៩ ដើម្បីជួយសម្រាលនិងដោះស្រាយជូនពួកគាត់ទាន់ពេលវេលា។ សូមជម្រាបថា ប្រភពច្បាស់ការជាច្រើន ដែលជាមន្ត្រីសាលាស្រុករំដួល មេឃុំ ពលករ និងកម្មករដែលកំពុងធ្វើចត្ដាឡីស័កបាននាំគ្នាទម្លាយរឿងអាស្រូវ ពុករលួយ ជាច្រើនករណីរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ដែលបានស៊ីដាច់លុយជំនួយដែលថ្នាក់លើឧបត្ថម្ភក្នុងស្ថានភាពកូវីដ និងប្រើលេសបញ្ហាកូវីដដើម្បីទារលុយពីអាជីវករ។ ប្រភព បានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ចំនួន […]