(ខេត្ដព្រៃវែង)៖បែកធ្លាយ លោកហ៑ុយ អិត(ហៅពេទ្យវុធ)ជាមន្ដ្រីបំរើការងារនៅក្នុងមន្ទីក្រសួងសុខាភិបាលខេត្ដព្រៃវែងត្រូវបានស្ដ្រីម្នាក់ទម្លាយរឿងតាមអាខោនហ្វេសបុកដែលមានគណនីហ្វេសបុកឈ្មោះថា(ជេ ម៉ាលី)បានរៀបរាប់ថា “👉មន្រ្តីរាជការខេត្តព្រៃវែង គំរាមវ៉ៃសំលាបខ្ញុំ ដើម្បើទាមទាយកកូនដែរខ្ញុំបានបញ្ចប់តាមផ្លូវច្បាប់រួចមកហើយ ខេត្តព្រៃវែង មន្រ្តីរាជការ ធ្វើការបំរើសរាស្រ្ត រឺក៏ប្រើរអំណាចលុយ ដើម្បើដែរសុីប្រាក់ខែរដ្នមក គំរៀម សំលាប់រាស្រ្ត តើលោកអភិបាលខេត្ត ព្រៃវែង លោកមានវិធានការបែបណាមន្រ្តីបែបនេះ តើអយុត្តិធម៍ សំរាប់ខ្ញុំមានទេ? ខ្ញុំប្រឹងរត់ ប្រឹងគេចហើយ តែមន្រ្តីម្នាក់នេះ ប្រើរអំណាចសំរាប់ ចង់ព្រាខ្ញុំគ្រប់វិធី តេមកម៉ាក់ខ្ញុំ ជេប្រម៉ាតដល់ជីវិតខ្ញុំ សុំលោកអភិបាលខេត្តព្រៃ វែង ជួយរកដំដោះស្រាយ ជូននាងខ្ញុំជាស្រ្តីទន់ខ្យោយដែរត្រូវ ជន ឆបោកម្នាក់ នេះបោកប្រាស់ តាំងពីរដើម្បើ រហូតមកដល់ពេលនេះចប់ហើយនៅមកចង់ពា ហើយតេមកជេប្រម៉ាតជារៀងរាល់ថ្ងៃ សុំបងប្អូនជួយសែរអោយ បានដឹងដល់លោក អភិបាលខេត្តព្រៃវែងផងចុះដើម្បើអោយលោកដឹងពីរមន្រ្តីខេត្តលោក រួមទាំងមានរឿងពីរក្រោយខ្នងច្រើនទៀត តែនាងខ្ញុំមិនបញ្ចេញ 🙏🙏🙏🙏 “។
ជុំវិញការបង្ហោះរឿងរឿងអាស្រូវខាងលើនេះនៅក្នុងអាខោនហ្វេសបុកដែលមានឈ្មោះថា”ជែ ម៉ាលី”នេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស៑ុយ អិត (ហៅពេទ្យវុធ)បាននៅឡើយទេដោយទូរសព្ទ័មិនអាចទំនាក់ទំនងបាន។
អង្គភាពសារព័ត៌មានយើង និងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីស្ថាបន ឬសាម៉ីភាគីពាក់ព័ន្ធ៕