ភ្នំពេញ ៖ ស្ទាវមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ច បម្រុងប្លន់យកលុយពីជនជាតិចិន ត្រូវចិនដេញចាក់វិញ
ផ្អើលពេញមាត់ទន្លេ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែមីនា ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាល។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដំបូងមានក្រុមក្មេងស្ទាវបន្លំខ្លួនជាសមត្ថកិច្ច បម្រុងនឹងប្លន់យកលុយពីជនជាតិចិន តែជនជាតិចិនក៏ទៅយកកាំបិតចុងស្រួចដេញចាក់រត់អស់។
មួយសន្ទុះក្រោយមក មានយុវជនម្នាក់ផ្សេងទៀត ដែលមានដំបងរលាស់ បានជិះម៉ូតដេញតាមជនជាតិចិន ខណៈដេញតាម ចិនស្មានជាគ្នារបស់ក្រុមក្មេងស្ទាវ ក៏ដេញចាក់ទៀត ធ្វើឲ្យយុវជនម្នាក់នោះ រេចង្កូតទៅបុករថយន្តមួយគ្រឿង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះឃាត់ខ្លួនអ្នកទាំងពីរ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត៕