(មានវីដេអូរ)(ខេត្តកំពង់ចាម)៖គេហទំព័រ ម្ចាស់ទន្លេមេគង្គសូមធ្វើកាឆ្លើយតបទៅនឹង សេចក្តីស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមថា៖
សង្វៀជល់មាន់នឹងអាប៉ោង ស្ថិតនៅចំណុចមេទឹកស្រង៉ែ ខាងក្រោយភូមិគោហ៊េ ដែលមានចម្ងាយប្រហែល ២០០០ម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
មិនមែនលក្ខណៈទ្រង់ទ្រាយតូចនោះទេ ហើយលួច១គូឫ២គូនោះដែរ គឺមានលក្ខណៈទ្រង់ទ្រាយធំតែម្តង,,,?
ជាក់នៅថ្ងៃទី២៧,០១,២០២១នេះក្រុមសារព័ត៌មាន«ម្ចាស់ទន្លេមេគង្គ»យើងខ្ញុំចុះទៅមើលនឹងយកព័ត៌មានជាក់លាក់ច្បាស់លាស់សារជាថ្មីម្តងទៀត ឃើញថា៖ ទីតាំងសង្វៀននោះគឺនៅមាន តុ រោង ជើងសរសរធំៗនឹងមានចងរបាទុកទាញប្រកតងនៅឡើយទេ ។
ហើយសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋកសិករអ្នកធ្វើស្រែចំការនៅទីនោះបានបង្ហើបប្រាប់ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»យើងថា៖នៅព្រឹកថ្ងៃទី២៦,០១,២០២១នេះបងប្អូនប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចចុះទៅដល់ទីតាំងសង្វៀជល់មាន់នឹងអាប៉ោងនោះមែន តែមិនទាន់ដល់ម៉ោងគេលេងនោះទេ។
ហើយសមត្ថកិច្ចបានយកសម្ភារៈមួយចំនួននឹងថតតែកន្លែងមិនមែនជារោង នឹងកន្លែង ដែលមើលទៅថាជាលក្ខណៈតូចតាច ហើយធ្វើរបាយការណ៍ជូនថ្នាក់លើដើម្បីបំភាន់ ឲ្យថ្នាក់លើបកស្រាយបំភ្លឺនិងមានការយល់ច្រលំ មកលើសារព័ត៌មាន ម្ចាស់ទន្លេ ដែលចុះផ្សាយព័ត៌មានពិតច្បាស់លាស់ ជាក់លាក់ គឺព័ត៌មានចុះយកផ្ទាល់។
ដូច្នេះហើយសូមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមជួយពិនិត្យមើលនឹងតាមដានផងទាន មិនម៉ែនដូចថ្នាក់ក្រោមរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោនោះទេ៕នៅមានភាគបន្តរ