ព័ត៌មានរាយការណ៍

គយចល័តផ្លូវជាតិលេខ១ នៅតែបន្តគាបសង្កត់កំណត់យកលុយ ពីអាជីវករអ្នកដឹក.បន្លែ.ផ្លែឈើ.ត្រីសាច់ដដែល ដោយប្រឆាំងនិងសេចក្ដីប្រកាសលេខ០០៩ របស់ក្រសួងសេដ្ឋកិច្ច ស្ដីពីមិនយកពន្ធលើមុខទំនិញជាប្រភេទចំណីអាហារ!

(ខេត្តព្រៃវែង)៖បើទោះបីជា.ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស លើកលែងមិនយកពន្ធ ។
លើមុខទំនិញជាប្រភេទចំណីអាហាររយៈពេល២ឆ្នាំ ដើម្បីលើកស្ទួយជីវភាព ប្រជាជនកម្ពុជា យ៉ាងណាក្ដី!។

ប៉ុន្តែផ្ទុយទៅវិញលោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ។ ហាក់មិនស្ដាប់និងមិនអនុវត្តតាមសេចក្ដីប្រកាសនោះឡើយ..!ដោយបន្តគាបសង្កត់កំណត់យកលុយ ។
ពីអាជីវករអ្នកដឹក.ទំនិញ.បន្លែ.ផ្លែឈើ.ត្រីសាច់.ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមផ្លូវជាតិលេខ១ យ៉ាងពេញបន្ទុកដដែល។

ជាក់ស្ដែង៖ នៅថ្ងៃទី២៤.០១.២០២២ អាជីវករអ្នកដឹកផ្លែឈើបានអះអាងថា៖ ខ្លួនដឹកផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជា តាមផ្លូវជាតិលេខ១ ។
ដោយប្រើរថយន្តប្រភេទភ្លៅ៥ គឺមួយជើង ត្រូវគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការ នៅចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំណត់យកលុយ ចំនួន៦០០.០០០រៀលជាកំហិត។

រថយន្តដឹកបន្លែចំណុះ២តោនកន្លះ ក្នុង១ជើង គយចល័តផ្លូវជាតិលេខ១ កំណត់យកលុយ ចំនួន១០ម៉ឺនរៀលជាកំហិត!។
រថយន្តដឹកផ្លែឈើចំណុះ៥តោន កំណត់យក២០ម៉ឺនរៀលជាកំហិត រថយន្ត”វ៉េអង”ដឹកផ្លែឈើបង់ចាប់ពី៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលក្នុង១ជើង ។
រថយន្តសាំយ៉ុងដឹកបន្លែ ក៍ត្រូវបានលោក ផែន ភឿន កំណត់យក១០ម៉ឺនក្នុង១ជើងផងដែរ.ចំពោះរ៉ឺម៉កដឹកបន្លែ១ជើងបង់៨ម៉ឺនរៀលជាកំហិត។

តៃកុងឡាននិងអាជីវករ បានអះអាងដូចៗគ្នាថា៖ តាំងពីមុនរហូតមកដល់ពេលនេះ គយចល័តផ្លូវជាតិលេខ១ ។
ក្រោមការដឹកនាំរបស់លោក ផែន ភឿន ប្រធានស្នាក់ការ គឺនៅតែបន្តកំណត់យកលុយពីពួកខ្លួនដដែល។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១១.០១.២០២២.ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសលេខ.០០៩.សហវ.ប្រក ស្ដីពីការលើកលែងពន្ធចំពោះ ទំនិញអាហារ ជាមូលដ្ឋានរយៈពេល២ឆ្នាំ.គឺចាប់ពីថ្ងៃទី០១.០១.២០២២ រហូតដល់ថ្ងៃទី៣១.១២.២០២៣។

ជុំវិញការលើកឡើងខាងលើនៅព្រឹកទី២៤.០១.២០២២«សារព័ត៌មានយើង»បានព្យាយាមសុំការបកស្រាយពីលោក គឹម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប៉ុន្តែលោកពុំបកស្រាយឡើយ។

ក្នុងនោះដែរនៅរសៀលថ្ងៃទី២៥.០១.២០២២«សារព័ត៌មានយើង»បានទំនាក់ទំនងទៅលោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ។
តាមរយៈលេខ 0977883636 ដោយលោកថា៖ ខ្ញុំពុំមែនឈ្មោះ ផែន ភឿន ទេ។
លុះ«សារព័ត៌មានយើង»បានខលទៅលេខ 099789536 លោកមិនបកស្រាយឡើយដោយថា៖ ខលមកទៀតបើថា៖ច្រឡំលេខហើយ។

សូមជម្រាបថា៖ មន្ត្រីគយចល័ត មានតួនាទីទប់ស្កាត់និងបង្ក្រាបបទល្មើសរត់ពន្ធ ។
តែផ្ទុយទៅវិញលោក ផែន ភឿន ដែលធ្លាប់មានរឿងអាស្រូវជាច្រើន បានយកតួនាទីរបស់ខ្លួន ។
មកគាបសង្កត់កំណត់យកលុយពីអាជីវករ អ្នកដឹកបន្លែផ្លៃឈើត្រីសាច់តាមតែទំនើងចិត្ត។

បញ្ជាក់ក្នុងនោះដែរ កាលពីថ្ងៃទី០៩.០៦.២០២១ ក៍មានប្រតិកម្មផ្ទុះការតវ៉ាពីអាជីវករផងដែរ ។

អាស្រ័យហេតុនេះសូមឯកឧត្ដម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ។
មេត្តាពិចារណាឡើងវិញ នូវរាល់សកម្មភាពរបស់លោក ផែន ភឿន ដែលកំពុងអនុវត្តផ្ទុយពីគោលការរបស់រាជរដ្ឋាភិបាល ខណៈការបោះឆ្នោតឃុំសង្កាត់ កាន់តែខិតចូលមកដល់៕ម្ចាស់ទន្លេមេគង្គ

adm

Leave a Reply

Your email address will not be published. Required fields are marked *