ព័ត៌មានរាយការណ៍

ក្តៅៗ៖ លោក ចាន់ ថន នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ទៅសម្ដេចតេជោៈ ក្រោយរងបណ្ដឹងពីលោក ខាត់ សារ័ត្ន មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត!

(ភ្នំពេញ)៖ ក្រោយរងបណ្ដឹងពីលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។
ដែលបានប្ដឹងលោក បូរ ប៊ុនថន (ហៅចាន់ថន) នាយប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»។
ទៅនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ៖ ញុះញង់ឱ្យមានការរើសអើង នោះមក!។
ឥឡូវលោក ចាន់ ថន កំពុងរៀបចំ”ភស្ថតាងនិងសាក្សី”ដើម្បីប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅក្រសួងពាក់ព័ន្ធ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា.ក្នុងបំណងស្នើសុំមេធាវី សម្ដេចតេជោៈ ការពារក្ដី នឹងសុំកិច្ចអន្តរាគមន៍ លើបណ្ដឹងមួយនេះ។

លោកចាន់ ថន ថា៖ ដោយផ្អែកថាៈ«ដើមរាំង»ផ្សាយមានប្រភពច្បាស់លាស់”មិនបំពានសិទ្ធអ្នកដទៃ មិនបំភ្លៃការពិត” មិនឡាយហ្វេសប៊ុកជេរប្រមាថគេឯងនោះឡើយ។
ពោលគឺ«ដើមរាំង»ផ្សាយនៅលើទំព័រព័ត៌មានស្របច្បាប់.គោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈ ច្បាប់ស្ដីពីរបបសារព័ត៌មាន។

សូមជម្រាបថាៈ លិខិតកោះហៅរបស់ នាយកដ្ឋានព័ត៌មានវិទ្យាៈ បានកំណត់ឱ្យលោក ចាន់ ថន ចូលបំភ្លឺ នៅព្រឹកទី០១ ខែសីហា ឆ្នាំ២០២២។

ករណីនេះលោក ចាន់ ថន បានថ្លែងថាៈ ខ្ញុំមិនរត់ទៅណាទេ ហើយខ្ញុំនឹងចូលបំភ្លឺតាមការបរិច្ឆេទ ដោយភ្ជាប់មកជាមួយ.ភស្ថតាង.សាក្សី.សម្រាប់បំភ្លឺជូននាយកដ្ឋាន!។

លោក ចាន់ ថន ខ្ញុំភ្ញាក់ផ្អើលខ្លាំងក្រោយទទួលបានលិខិតកោះហៅបំភ្លឺ។
លុះខលសួរលោកវរសេនីយ៍ទោ ថុន គីមថេង ទើបដឹងថាៈ លោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន ជាដើមចោទនិងជាអ្នកប្ដឹង។

បើតាមលោក ចាន់ ថន បណ្ដឹងនេះធ្វើឡើង បន្ទាប់ពីគេហទំព័រ«ដើមរាំង» ចេញផ្សាយ កាលពីថ្ងៃទី០៣.០៧.២០២២ ដែលមានចំណងជើងថាៈ«ធ្លាយៈអំពើពុករលួយធ្ងន់ធ្ងរ ដែលនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត គាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ!»។
ក្នុងខ្លឹមសារនៃអត្ថបទៈនោះ គឺបានដកស្រង់សម្ដីការលើកឡើងពីអ្នកដំណើរ ចេញចូលពីកម្ពុជាទៅវៀតណាម និងពីវៀតណាម មកកម្ពុជា។
ដោយថាៈ ពួកគាត់បានបង់លុយជូនមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាថ្នូរនិង បោះត្រាលើលិខិតឆ្លងដែន{ប៉ាស្ព័រ} ។
ខណៈអ្នកអត់{ប៉ាស្ព័រ} ត្រូវបង់លុយអស់ច្រើនចាប់ ពី៧៥$ ទៅ១០០$ក្នុងម្នាក់ៗ សម្រាប់ការចេញចូលឆ្លងដែនទៅវៀតណាម មួយជើងៗ។

លោក ចាន់ ថន ក៍បានចាត់ទុកៈ ការប្ដឹងរបស់លោកឧត្ដមសេនីយ៍ ខាត់ សារ័ត្ន នៅពេលនេះ គឺជាការអាងអំណាច តួនាទី.បុណ្យស័ក្ដិធំ.ប្ដឹងបំបាក់ស្មារតីអ្នកសារព័ត៌មាន ។
ដែលហ៊ានផ្សាយការពិត លើកយកនូវភាពអសកម្ម ក្នុងការអនុវត្តតួនាទីរបស់ខ្លួន មកបង្ហាញជាសាធារណៈ ក៍ដូចជាការជូនព័ត៌មានទៅថ្នាក់ដឹកនាំ ក្នុងន័យរិៈគន់ដើម្បីស្ថាបនា។
ស្រពេលដែលអ្នកដំណើរ រិៈគន់រឿងមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតប្រព្រឹត្តអំពើពុករលួយ។

លោក ចាន់ ថន អះអាងទៀតថាៈ ក្នុងអត្ថបទនោះ បានព្យាយាមសុំការបកស្រាយពីលោក ប្រាក់ អង្គាវិសាល នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។
តែលោកបដិសេធមិនបកស្រាយ ហើយ ក៍បានព្យាយាមសុំលេខលោក ខាត់ សារ័ត្ន ដើម្បីបំភ្លឺផងដែរ ប៉ុន្តែលោក ប្រាក់ អង្គាវិសាល មិនឱ្យ.!។

ក្នុងនោះ«ដើមរាំង»ក៍បានបញ្ជាក់ដែរថាៈ រឿងរ៉ាវនេះ គ្រាន់តែទទួលព័ត៌មានច្បាស់ការណ៍តែម្ខាងប៉ុណ្ណោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានថាៈ ជាការពិតឬយ៉ាងណានោះទេ.? ។
ហើយ«ដើមរាំង»រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត.!។

ប៉ុន្តែរហូតមកទល់និងពេលនេះ មិនមានការបកស្រាយបំភ្លឺពីសាម៉ីខ្លួន ឬចេញលិខិតបដិសេធ ស្នើឱ្យ«ដើមរាំង»ផ្សាយបំភ្លឺឡើងវិញឡើយ.!។

ស្រាប់តែលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត អាងអំណាចតួនាទី.បុណ្យស័ក្ដិធំ.ប្ដឹងលោក ចាន់ ថន ទៅនាយកដ្ឋានព័ត៌មានវិទ្យា រំលងច្បាប់ស្ដីពីរបបសាព័ត៌មាន..!។

មជ្ឈដ្ឋានអ្នកច្បាប់លើកឡើងថាៈនិយមន័យ បទៈបរិហារកេរ្តិ៍ជាសាធារណៈ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ គឺជាការលើកឡើងឬផ្សព្វផ្សាយចោទប្រកាន់ទម្លាក់កំហុស លើអ្នកដទៃ ដោយគ្មានមូលដ្ឋាន និងខុសការពិត ហើយបើបានប្រព្រឹត្តបែបនេះ នឹងត្រូវពិន័យជាប្រាក់ចាប់ពី១០ម៉ឺនរៀល ទៅ១០លានរៀល។

រីឯបទៈ ញុះញង់ឱ្យមានការរើសអើង មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ គឺជាអំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយ ដែលមានចែងក្នុង មាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ឱ្យប្រព្រឹត្ត ការរើសអើង ការគុំកួន ឬ ហិង្សា ចំពោះបុគ្គលណាម្នាក់ ឬ ក្រុមណាមួយ ដោយមូលហេតុបុគ្គលនេះ ជាសមាជិក ឬ មិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬ នៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ។

ទោះជាយ៉ាងណាក៍ដោយៈលោក ចាន់ ថន នៅតែអះអាងថាៈ«ខ្លួនផ្សាយមានប្រភពច្បាស់លាស់ មិនចូលក្នុងបទស្មើស បរិហារកេរ្តិ៍ជាសាធារណៈនោះទេ! ។
ហើយលោកគ្រាន់តែផ្សព្វផ្សាយ រិៈគន់ដើម្បីស្ថាបនាប៉ុណ្ណោះ មិនបានញុះញង់លាបពណ៌ បញ្ចុះបញ្ចូលពីបុគ្គល១ឬច្រើន ឱ្យស្អប់រើសអើងលើបុគ្គលអង្គភាពស្ថាប័នណាឡើយ គឺមិនចូលក្នុងបទៈ ញុះញង់ឱ្យមានការរើសអើង នោះទេ»។

ក្នុងរឿងរ៉ាវនេះលោក ចាន់ ថន នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំមេធាវីការពារក្ដី នឹងសុំកិច្ចអន្តរាគមន៍ លើបណ្ដឹងមួយនេះ។អត្ថបទនិងរូបភាពដោយ៖ ដើមរាំង

adm

Leave a Reply

Your email address will not be published. Required fields are marked *