(ខេត្ដព្រៃវែង)៖ នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង២០នាទីនៅចំនុចផ្លូវលំ ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយវិធានញុះញង់ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកដឹកនាំដោយលោកវរសេនីយ៍ឯកសួន សំអឿន អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក សហការជាមួយកំលាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង និងស្រុកពាមរក៏ ខេត្តព្រៃវែង បានធ្វើការបង្ក្រាបជាក់ស្តែង ករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៤នាក់ក្នុងនោះមានអ្នកជួញដូរ០៣នាក់,អ្នកប្រើប្រាស់០១នាក់។ លោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនសង្ស័យទាំងបួននាក់មានឈ្មោះ៖ ១.ឈ្មោះ គ្រួច ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ២.ឈ្មោះ ផន ឆុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៣. ឈ្មោះ ឡុង សំអាត ភេទប្រុស អាយុ២១ឆ្នាំ […]
(ខេត្តកំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា ទង្វើ កាលពីល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី របស់លោក បានបង្ហាញពីភាពមិនសមរម្យ ធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងបានធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។ ពាក់ព័ន្ធនិងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ុម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួនដូចខាងក្រោម៖ ១ .ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត។ ២. ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ។ ៣. ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។ ៤ .ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ៥ .ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់។ ៦ .គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្ត។ ៧. […]
(ខេត្ដតាកែវ)៖ ទីតាំងជល់មាន់តាមអនឡាញ(ទូរទស្សន៍ ) ០២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយរីករាយចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយភ្នាល់គ្នាទាំងលានៗ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានឡើយ។ ទីតាំង២កន្លែងស្ថិតនៅក្នុងភូមិទី១.ភូមិប៉ែនមាស ឃុំសំរោង និង ទី២.ភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកល្បែងស៊ីសងក្នុងខាងកាហ្វេទាំងពីរកន្លែងបានយ៉ាងស្រួលច្រើនកុះករដោយសំឡេងហ៊ោ កញ្ជ្រៀវគ្រហឹមអឹងករមានក្រហមខៀវមានតមានរងហាក់បីដូចជាការប្រគំដន្ត្រីដោយមិនញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ហាក់បីដូចជាប្រទេសគ្មានច្បាប់អញ្ចឹង។ ពលរដ្ឋមានការសង្ស័យថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលែងយ៉ាងគគ្រឹកគគ្រេងបែបនេះឬមួយខ្លាចបែកឆ្នាំងបាយទើបជាមិនបង្ក្រាប។ ប្រជាពលរដ្ឋលើកថាពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមើលមិនឃើញរបស់សមត្ថកិច្វ ក្នុងនាមរក្សាសន្តិសុខជួនប្រជាពលរដ្ថ ដែលផ្ទុយពីច្បាប់ភូមិ ឃុំសុវត្ថិភាព តែផ្ទុយទៅវិញមិនមានការបង្ក្រាបអ្វីឡើយរឹតតែមានការបើកលេងល្បែងស៊ីសងទាំងនេះកំពុងតែរីកដុះដាលជាច្រើនក្នុងទឹកដីស្រុកត្រាំងកក់ពួកគាត់ក៏មានការព្រួយបារម្មណ៍ដែរចំពោះបទល្មើសល្បែងសុីសងនេះ ហើយដែលបង្ករឲ្យមានហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ .ល.ដោយសារល្បែងសុីសងទាំងនេះ។ គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឌុក ធីយ៉ា អធិការដ្ឋាននគរបាលស្រុកត្រាំងកក់ បានទេដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ ប្រជាពលរដ្ឋ ទទូចស្នេីរសុំដល់លោក អភិបាល […]