(ភ្នំពេញ) ÷ កាលពី យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខផែស្ងួតតិចស្រ៊ុន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គាត់បានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាស្គុបពីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ព្រៃវែង 1T 6021 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ទល់មុខនិងផែស្ងួតតិចស៊្រុន បានជ្រុលទាក់ដៃចង្កូតជាមួយរ៉ឺម៉កដឹកបន្លែ បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ចំណែកឯរ៉ឺម៉កដឹកបន្លែបន្តបើកទៅមុខរត់គេចខ្លួន។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានយកម៉ូតូ របស់ជនរងគ្រោះទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យស័ង្គម៉ារី ដឹកយកទៅសង្រ្គោះភ្លាមៗ៕