ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

មេឈ្មួញឈើល្បីល្បាញមួយរូបឈ្មោះ«ចែស្រី» នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់បាន យ៉ាងសកម្មបំផុត គ្មានអជ្ញាធរនិង មន្ត្រីពាក់ព័ន្ធណាហ៊ានបង្រ្កាប..!

(ព្រះវិហារ) ៖ មេឈ្មួញដុសស្លែដឹកផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតឈ្មោះចែស្រី ពីនាក់ប្តីប្រពន្ធ នៅតែបន្តបានជារៀងរាល់ថ្ងៃ។

ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ឈ្មោះចែស្រី ដែលលោក ស៊ុំ សុីវត្ថា ដែលជានាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងបានបិទមិនឱ្យ «ចែស្រី» រត់លើផ្លូវជាតិលេខ ៦២ ឥឡូវនេះ ចែស្រី ឈ្មួញឈើដ៏ល្បីល្បាញបានរត់វាងតាមផ្លូវស្រុកសង្គមថ្មីចាក់មកតាមទួលចាក់ក្រញ៉ាញ់កាត់ចូលខេត្តកំពង់ធំ តាមស្រុកប្រាសាទបល្ល័ង្កវិញហើយក៏រត់ កាត់មុខតាមស្នាក់ការបរិស្ថានភូមិបុស្សផងដែរដោយជំនាញបរិស្ថានដេកលង់លក់ ឬក៏ត្រូវថ្នាំសណ្តំ?ទើបមិនបានដឹងចែស្រីរត់កាត់មុខស្នាក់ការឡើយ

លោក នួន សុខុម ដែលជានាយខណ្ឌរដ្ឋព្រៃឈើ ខេត្ត
ព្រះវិហារ .ពិតជាបានគ្រប់គ្រង ដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អពិត រហូតដល់មេឈ្មួញ មានការដឹកជញ្ជូន ផលអនុផលឈើប្រណីត បានយ៉ាងរលូននៅតែមិនមានការបង្រ្កាប.។

លោក ប៉ែន សុវណ្ណារិទ្ធ ដែលជាប្រធានមន្ទីកសិកម្ម រុក្ខា
ប្រមាញ់និងនេសាទខេត្តកំពង់ធំ មានចំណាត់ការយ៉ាងណាវិញចំពោះមេឈ្មួញ ដុះស្លែម្នាក់នេះ…

សំនួរសួរថាបើ ស្របច្បាប់ហេតុអ្វីដឹកជញ្ជូនបង្វៀងផ្លូវ ?

ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំ ការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *