(មណ្ឌលគិរី)៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកលឿនលើស្ថានផ្លូវចុះចំណោតក៏ក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់នៅភូមិចម្ការតែ ក្រុងសែនមនោរម្យកាលពីថ្ងៃទី១២ខែសីហា ។
រថយន្តបង្កម៉ាកហីយ៉ាន់ដាយ បើកបរដោយឈ្មោះ តុត គ្រី អាយុ២៤ឆ្នាំ រស់នៅភូមិចម្ការតែ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ អ្នករងរបួស ឈ្មោះ អេង អាំ អាយុ១៧ឆ្នាំ រស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង,ឈ្មោះ វ៉ា ចន្នី អាយុ២៦ឆ្នាំ រស់នៅ ស្រុកមេសាង ខេត្តព្រៃវែង,ឈ្មោះ ស្រ៊ីន គឹម ហេង អាយុ២២ឆ្នាំ នៅស្រុកព្រែកប្រសប ខេត្តក្រចេះ និងអ្នកស្លាប់ឈ្មោះស្រ៊ីន គឹមហុងអាយុ១៦ឆ្នាំ នៅខេត្តក្រចេះ។
មធ្យោបាយបង្កត្រូវកម្លាំងជំនាញស្ទូចយកទៅរក្សារទុក នៅស្នងការដ្ឋាននគរបាល ខេត្ត។ ចំណែកជនរងគ្រោះទាំងបីសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។រីឯសពកម្លាំងប្រគល់ជូនបងប្រុសបង្កើត និងតំណាងក្រុមហ៊ុន LNSK ដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕