ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆាបឆេះដ៏ធំមួយ បានបំផ្លាញឃ្លាំងដាក់សម្ភារៈ របស់លោកឧកញ៉ា​ «សូ​ ងួន»​ យ៉ាងខ្ទេចខ្ទីរ.!

ភ្នំពេញ​ ៖ កាលពីយប់ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២១​ ស្ថិតនៅក្រោយក្លិបប្លូរឡាញ​ តាមបណ្តោយផ្លូវលេខ២៧១ ក្រុម១​ ភូមិសន្សំកុសល៥​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ មានករណីគ្រោះអគ្គិភ័យនេះបានបំផ្លាញ​ ឃ្លាំងសង់ពីថ្មបេតុងប្រក់ស័ង្កសី​ ដែលមានទំហំ​៣០ម៉ែត្រគុណ​នឹង៨០ម៉ែត្រ​ដែលនៅក្នុងនោះមានស្តុកទំនិញគ្រប់មុខ​ត្រូវបានភ្លើងឆេះអស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ឃ្លាំងគឺលោកឧកញ៉ា​ សូ​ ងួន​ មូលហេតុ​នៃការឆាបឆេះ​ កំពុងតែធ្វើការស្រាវជ្រាវ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​២១គ្រឿង ដោយប្រើប្រាស់ទឹកអស់​ ១២៦ឡាន ស្មើ៨៤៦ ម៉ែត្រគូប​ ក្នុងនោះមានការចូលរួម​ពីរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ​ចំនួន​២គ្រឿង​ ប្រើប្រាស់ទឹកអស់​២ឡាន​ ស្មើ​៨ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន​ OCIC ទីក្រុងជ្រោយចង្វាចំនួន​៧គ្រឿង​ ប្រើប្រាស់​ទឹកអស់​២១ឡាន​ ស្មើ​១២៦ម៉ែត្រ​គូប,​ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យ៉ាចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​២ឡាន​ស្មើ៨ម៉ែត្រ​គូប,​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ចំនួន​១គ្រឿង​ ប្រើប្រាស់ទឹកអស់​៥ឡាន​ ស្មើ​៣០ម៉ែត្រ​គូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕

adm

Leave a Reply

Your email address will not be published. Required fields are marked *