ខ្ញុំបាទនាយកការផ្សាយ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»សូមធ្វើការឆ្លើយតបក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ឲ្យបានជ្រាបថា៖ ការចុះផ្សាយព័ត៌មាន គេហទំព័រ ម្ចាស់ទន្លេមេគង្គកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចុះផ្សាយមានខ្លឹមសារថា: (សង្វៀនជល់មាន់មួយកន្លែង នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានផ្លូវចូលពីភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានចម្ងាយប្រហែលជា ៣គីឡូម៉ែត្រ បើកលេងរាល់ថ្ងៃគ្មានអ្នកណាហ៊ានចុះបង្ក្រាបឡើយ)គឺជារឿងពិត។ មិនមែនក្លែងក្លាយដូចក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមថាក្លែងក្លាយនោះទេ
គឺ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»យើងបានដាក់តាមTelegramសួរ លោកមេប៉ុសិ៍ ឫស្សីស្រុក លោកបានបញ្ជាក់ថា៖ ភូមិវាលស្បូវគ្រាន់តែជាផ្លូវចូលទេ តែកន្លែងលេងគឺនៅ ភូមិសាស្ត្រ ឃុំព្រែករំដេង សូមលោកជ្រាប???
ហើយទន្ទឹមនិងនោះរឿងនេះដែរលោកជា ធារិទ្ធ ស្នងការរងខេត្តកំពង់ចាម ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់តាមTelegramថា៖ព័ត៌មានទទួលបាន ប៉ុន្តែលោកឧត្តមសេនីយ៍ គាត់បានអោយលោក អធិការនិងការិ ស្រាលចុះហើយ ប្រហែលខានស្អែកខ្ញុំចុះទៅ។
ក្រោយពីគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»ចុះផ្សាយបានប្រហែល៣ម៉ោង មានម្ចាស់សង្វៀនជល់មាន់ ខលមកខ្ញុំជានាយកការផ្សាយសុំដករឿងសង្វៀនជល់មានទៀត មានទាំងសំលេងនិងលេខទូរស័ព្ទ ដែលខលមកសុំដករឿងសង្វៀនជល់មាន់នេះទៀតផង។
ដូច្នេះហើយខ្ញុំបាទជានាយក ការផ្សាយគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»សូមជូនដំណឹងនេះទៅលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ជ្រាបជាព័ត៌មាន៕