ខេត្ដកំពង់ចាម៖នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២២នេះមានពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានថាផ្ទះឈ្មោះស្កូវ មានអ្នកលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមទូរទស្សន៍អនឡាញ (online) ស្ថិតនៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ភ្លាមនោះភ្នាក់ងារអង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនលោកអធិការស្រុកព្រៃឈរ លោកបានប្រាប់ថាចាំឱ្យកម្លាំងចុះទៅមើល។មួយសន្ទុះក្រោយមកឃើញមានកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំង ហើយក៏ធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យមានសកម្មភាពបេីកឲ្យមានលួចលេងល្បែងស៊ីសងខុសច្បាប់ភ្នាល់ដាក់ប្រាក់ជាដាច់ខាត លុះពេលរសៀលបានបើកលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមទូរទស្សន៍អនឡាញ (online)ជាធម្មតា ពោលគឺធ្វើកិច្ចសន្យាពេលព្រឹកបើកលេងនៅពេលរសៀល ។
ពេលនោះដែរភ្ញាក់ងារអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកអធិការស្រុកព្រៃឈរម្ដងទៀតលោកបានប្រាប់ឲ្យដឹងថាចាំឱ្យកម្លាំងចុះទៅមើលម្ដងទៀត តែធាតុពិតបើកលេងបានយ៉ាងរលួន ។
ស្របពេលនេះក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកកំពង់ចាមបានសេចក្ដីបំភ្លឺព័ត៌មាន
ហើយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងមានទីតាំងលេងល្បែងស៊ីសងខុសច្បាប់ តាមទូរទស្សន៍អនឡាញ (online) ស្ថិតនៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គមជ្រាបថា ពាក់ព័ន្ធនឹងមានទីតាំងលេងល្បែងស៊ីសងខុសច្បាប់ តាមទូរទស្សន៍អនឡាញ (online) ស្ថិតនៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ , ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វិតធំ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់ទីតាំងដែលបានចុះផ្សាយខាងលេី ដែលមានម្ចាស់ទីតាំងឈ្មោះ រឿន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរលក់កាហ្វេ និងភេសជ្ជៈ ដែលមានទីលំនៅភូមិឃុំខាងលេី ។
ជាលទ្ធផល សមត្ថកិច្ចយើងបានពិនិត្យ និងបានធ្វើការសាកសួរបំភ្លឺ នៅចំពោះមុខសមត្ថកិច្ច ម្ចាស់ទីតាំងរូបនេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាបានបើកបញ្ចាំងឆ្នោតឡូតូតាមទូរទស្សន៍ (មានច្បាប់អនុញ្ញត) ដើម្បីឲ្យអ្នកមកផឹកកាហ្វេមើលកម្សាន្ត ចំណែកការលេងល្បែងសុីសងជល់មាន់តាមទូរទស្សន៍ភ្នាល់ដាក់ប្រាក់នោះ ពិតជាបានលបលួចចាក់បញ្ចាំង តាមប្រពន្ធ័អនឡាញយូៗម្តង តែគ្រាន់ជាការកំសាន្តដើម្បីជម្រុញការលក់ការហ្វេ និងភេស្ជះផ្សេងៗ ឲ្យកាន់តែលក់ដាច់បានច្រើនតែប៉ុណ្ណោះ ។
ដោយឡែកចំពោះការភ្នាល់ប្រាក់ គឺភ្ញៀវលបលួចលេងខ្លួនឯង ដោយខ្លួនជាម្ចាស់ហាងពុំបានដឹងទេ ហើយសព្វដងភ្ញៀវទាំងនោះក៏បាននាំគ្នាលេងល្បែងឆ្នោតឡូតូផងដែរ ។
បន្ទាប់ពីធ្វើការសាកសួរបំភ្លឺរួច សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាលើឈ្មោះ រឿន ពិសិដ្ឋ ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពបេីកឲ្យមានលួចលេងល្បែងស៊ីសងខុសច្បាប់ភ្នាល់ដាក់ប្រាក់ជាដាច់ខាត ។
សូមបញ្ជាក់ថា សមត្ថកិច្ចយេីងខ្ញុំ និងអាជ្ញាធរមូលដ្ឋានបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា យេីងនឹងចាត់វិធានការតាមច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ។