ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ
លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងការងារគ្រប់គ្រងសភាពការណ៍បន្ទាន់ នៃការរីករាលដាលជំងឺកូវីដ-១៩(COVID-19) នៅក្នុងសហគមន៍ ព្រមទាំងគ្រប់គ្រងប្រជាពលរដ្ឋចំណូលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅតាមបណ្តាលផ្ទះ ជាពិសេសការងារគ្រប់គ្រងជនជាតិបរទេស(ចិន-វៀតណាម)។
ក្នុងនោះមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យ អង្គភាពជំនាញចំណុះសាលាស្រុក លោក លោកស្រីមេឃុំ, នាយកប៉ុស្តិ៍ ព្រមទាំងបងៗប្រធានប្រជាការពារភូមិ ទាំង១៥ឃុំ សរុបសមាសភាពចូលរួមចំនួន៧៥នាក់ ស្រី០៥នាក់ ៕