ព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយផ្នែករដ្ឋបាលព្រៃឈើរវៀងរូមសហការជាមួយកម្លាំងស្រុករវៀង
បានចុះចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៦២ស្ថិតនៅភូមិអូរពោធិឃុំរម្មណីយ៍ស្រុករវៀងខេត្តព្រះវិហារកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៨ខែមីនាឆ្នាំ២០២១។
មន្ត្រីផ្នែកដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា៖កាលពីពាក់កណ្តាលយប់ថ្ងៃទី៨ខែមីនាកម្លាំងចម្រុះចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងដែលម្ចាស់រថយន្តដឹកឈើនេះ ត្រូវបានគេរាយការណ៍ថា ជាមុខសញ្ញាចាស់រកស៊ីជាយូរមកហើយ។មន្ត្រីដដែលបានបន្តថា៖រថយន្តដឹកឈើខុសច្បាប់ដែលកម្លាំងចម្រុះចាប់បាននេះម៉ាកអ៊ីស៊ុយហ្សុយដឹកឈើប្រភេទលេខ២ក្តារប្រហែលជិត២ម៉ែត្រគូប។
បច្ចុប្បន្នទាំងរថយន្តនិងឈើត្រូវបានបញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕