ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តស្ត្រីជានគរបាលដែលបំបៅដោះកូន ដើម្បីចូលរួមលើកកម្ពស់ស្ត្រីក្នុងឱកាសទិវាអន្តរជាតិនារីខួបទី១១០,,,

(ភ្នំពេញ)៖ លោក ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោម្នាក់ (បម្រើការងារនៅអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលបំបៅដោះកូនក្នុងពេលប្រតិបត្តិការការងារ ដើម្បីកុំឲ្យគាត់បាក់ទឹកចិត្ត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ស្ត្រីក្នុងឱកាសទិវាអន្តរជាតិនារីខួបទី១១០។

លោក ជូ ប៊ុនអេង បានណែនាំឱ្យអភិបាលខេត្ត អភិបាលរង លោកស្នងការ និងថ្នាក់ដឹកនាំទាំងអស់ពិនិត្យករណីនេះ និងរិះរកវិធីលើកទឹកចិត្ត លោកស្រីអនុសេនីយទោរូបនេះ និងស្រ្តីជាមន្ត្រីរាជការដទៃទៀត តាមតែអាចធ្វើទៅបាន ដើម្បីកុំឲ្យបាក់ទឹកចិត្ត ជាពិសេសក្នុងឱកាសទិវាអន្តរជាតិនារី ខួបលើកទី១១០៕

ខាងក្រោមនេះជាលិខិត របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៖

adm

Leave a Reply

Your email address will not be published. Required fields are marked *