(ខេត្ដកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយជាសម្ភារៈការពារជំងឺកូវីដ-១៩ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមហេងសួររដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវ ដែលបានផ្ដល់ជូននៅសម្ភារៈការពារជំងឺកូវីដ១៩ រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្ដល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺខូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់ ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ជាពិសេស ការផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាត និងពលករចំណូលស្រុក ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ជូននាពេលនេះរួមមាន៖
ម៉ាសចំនួន ៥០,០០០ម៉ាស ,ឧបករណ៍តេស្តរហ័សចំនួន ២,៥០០ ,មីចំនួន ១០០កេស និងសម្លៀកបំពាក់ការពារPPE ចំនួន ៥,០០០អាវ៕