ព័ត៌មានសន្តិសុខសង្គម

ថ្នាក់ដឹកនាំល្អ ! លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក លើកទឹកចិត្ដកូនចៅ ដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើល

(ខេត្ដព្រៃវែង)៖ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបញ្ជូន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រៃវែងរួចមក នៅរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានលើកទឹកចិត្តដល់មន្ត្រីដែលបានចូលរួមតាមប្រម៉ាញ់បង្ក្រាបចាប់ជនសង្ស័យជាមួយលោកបានដោយជោគជ័យ នូវទឹកប្រាក់ចំនួន៦៥០,០០០រៀល។

សូមរម្លឹកដែរថា៖កាលពី នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២វេលាម៉ោង ១១និង៣០នាទីមានករណីចោរឆក់កាបូបកេីតឡេីងនៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូរម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។

ដោយមានការយកចិត្ដទុកពីដាក់ពីលោកវរសេនីយ៍ឯកសួន សំអឿន បន្ទាប់ពីទទូលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួចឃុំឈេីកាច ស្រុកបាភ្នំ ទេីបឃាត់ខ្លួនបានជនសង្ស័យធ្វើសកម្មភាពបានចំនួន២ នាក់។

លោកវរសេនីយ៍ឯកសួន សំអឿន បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះ៖
១-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ ១៦ឆ្នាំនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

២-ឈ្មោះ យ៉ាន់-ចាន់ណីហៅអាខ្ញី ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ចំណែកឯដកហូតវត្ថុតាងបានរួមមាន៖
១-ម៉ូតូ១គ្រឿងម៉ាកC125 សេរី ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1O-5583
២-កាំបិតតាំងតោចំនួន ២
៣-ខោអាវ១កំផ្លេរ
៤-កាបូបដៃពណ៌ខ្មៅចំនួន០១
៥.ថវិកាជនរងគ្រោះចំនួន២,៩០៥,០០០រៀលនិងដុល្លារ300ដុល្លា។
៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក។

លោកវរសេនីយ៍ឯកសួនសំ អឿន បានបន្ដថានៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២នេះ ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ក្រោយពីកសាងសំណុំរឿងចប់សព្វគ្រប់ ។
រីឯថវិកានិងសម្ភារ:ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញគ្រប់ចំនួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *