ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបគ្រឿងញៀនករណីដ៏ធំមួយ ចាប់ជនសង្ស័យរហូតដល់១៥នាក់ និងវត្ថុតាងមួយចំនួនធំក្នុងខណ្ឌដូនពេញ.!

(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបការជូញដូរ និងប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចខណ្ឌដូនពេញ
បានចាប់ជនសង្ស័យចំនួន១៥នាក់។ការចាប់ក្រុមពាក់ព័ន្ធគ្រឿងញៀននេះធ្វើឡើងនៅផ្ទះសំណាក់ LS ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពី ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។


សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌចាប់ជនសង្ស័យ១៥នាក់ នេះដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន២៧កញ្ចប់តូចធំ,សម្ភារប្រើប្រាស់គ្រឿងញៀន និងម៉ូតូជាមធ្យោបាយធ្វើដំណើររបស់ក្រុមជនសង្ស័យ។

ក្រោយពីចាប់ជនទាំងនោះ ត្រូវបានយកធ្វើតេស្តរកសារធាតុញៀន សុទ្ធសឹងតែវិជ្ជមាន។ ទើបសមត្ថកិច្ចសម្រេចនាំខ្លួនជនសង្ស័យទាំង ១៥នាក់ ទៅប៉ុស្តិ៍សង្កាត់ផ្សារថ្មីទី៣ដើម្បីបន្តនីតិវិធី។ដោយឡែកម្ចាស់ផ្ទះសំណាក់ ជាកន្លែងដែលក្រុមជនសង្ស័យធ្វើសកម្មភាព មិនទាន់ដឹងថា អាជ្ញាធរនឹងចាត់វិធានការយ៉ាងណានោះទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *