(ខេត្ដបន្ទាយមានជ័យ)៖ លោកមេប៉ុស្តិ៍ឆាយ សុជាតិ (ហៅនី) ហ៊ានល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនាំចូលពលករដែលខុសច្បាប់ខណះដែលជម្ងឺកូវីដ១៩កំពុងរីករាលដាលចូលមកខាងកម្ពុជា។
ជាក់ស្ដែងពលករខ្មែរចំនួន៨នាក់រួមនិងអ្នកដឹកជញ្ជួនពលករពីថៃចូលមកកម្ពុជាម្នាក់ត្រូវបានកម្លាំងប្រតិបត្តិការផ្នែកសឹករងក្រុងប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹងរងក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប្រតិបត្តិការកងពលលេខ៥១ ឃាត់ខ្លួននៅវេលាម៉ោង០៩និង១០នាទីយប់កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នៅចំណុចច្រករបៀងដើមកកោះ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការបំភ្លឺរបស់អ្នកដឹកពលករដែលឆ្លងដែនពីថៃបានបញ្ជាក់ថា គឺឈ្មោះ ឆាយ សុជាតិ (ហៅនី) មានតួនាទីជាមេប៉ុស្តិ៍ដើមកកោះ ជាអ្នកនាំឲ្យចូលមកខាងកម្ពុជា។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពសារព័ត៌មាន យើងមិនទាន់សុំការបំភ្លឺពីលោកឆាយ សុជាតិ(ហៅនី)បាននៅឡើយទេ ។
លោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការលេខ៩១១ បានប្រាប់មកអង្គភាពសារព័ត៌មាន ងថា ពេលនេះអង្គភាពបាន រាយការណ៍ជូនលោកស្នងការហេីយ ឥឡូវនេះលោកឧត្ដមសេនីយ៍ស្នងការកំពុងចាត់វិធានការ ទៅលេីបុគ្គល នឹងអ្នករួមគំនិត ដេីម្បីយកមក ផ្ដន្ទាទោសតាមច្បាប់ហេីយ។
លោកបានបញ្ជាក់ថា ពេលនេះលោក ឆាយ សុជាតិ ត្រូវបានអង្គភាពចាត់បញ្ជូនទៅស្នងការខេត្ដ ហេីយ។
ទោះជាយ៉ាងក្ដីមហាជនរង់ចាំមើលថា តើឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងមានចំណាត់ការយ៉ាងណាចំពោះអ្នកបើកច្រករបៀងឲ្យពលករឆ្លងដែនខុសច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតនោះ៕