ព័ត៌មានសន្តិសុខសង្គម

អ្នកផ្ទះស្ដីបន្ទោសឱ្យបន្តិចបន្តួច នារីវ័យក្មេងស្រស់ស្អាតម្នាក់ ចិត្តធំហ៊ានសម្រេចចិត្តចងកសម្លាប់ខ្លួនឯង .!

(ភ្នំពេញ)៖នារីវ័យ២០ឆ្នាំជាងម្នាក់បានចងកសម្លាប់ខ្លួនឯងដោយសារតែតូចចិត្តនិងក្រុមគ្រួសារស្ដីបន្ទោសឱ្យបន្តិចបន្តួចទើបរូបនាងសម្រេចចិត្តគិតខ្លីបែបនេះ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតក្នុងដំណាក់ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ អឿន សុជា តា ភេទស្រី អាយុ២០ឆ្នាំជាង រស់នៅក្នុងភូមិដំណាក់ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីឪពុកម្ដាយនិងសាច់ញាតិជនរង់គ្រោះបានប្រាប់ឲ្យដឹងថាមូលហេតុដែលនាងបានចងកសម្លាប់ខ្លួននេះដោយសារតែក្រុមគ្រួសារបានស្ដីបន្ទោសឲ្យបន្តិចបន្តួចទើបរូបនាងគិតខ្លីក៏បានសម្រេចចិត្តចងកនៅកន្លែងឡៅតឿផ្ទះរបស់ខ្លួនដើម្បីបញ្ចប់ជីវិត បង្ករឲ្យមានការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលហើយក៏បានចងខ្សែហ៊ំព័ទ្ធជុំវិញកន្លែងសាក់សពរួចទាក់ទងទៅក្រុមគ្រូពេទ្យជំនាញឱ្យចុះមកយកសំណាកទៅពិនិត្យដើម្បីរកនៅជំងឺកូវីដ ១៩ ជាមុនសិនរួចរាល់ទើបបញ្ជាក់ប្រាប់ទៅសមត្ថកិច្ចជំនាញថាជនរងគ្រោះ គឺអវិជ្ជាមាននៅ កូវិដ ១៩ ហើយក៏បានប្រគល់សាកសពទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនឹងកុសលវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រាយការណ៍ដោយ-P.23

adm

Leave a Reply

Your email address will not be published. Required fields are marked *