ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

លោក សួន ចំរើន បានសរសេររៀបរាប់ថាការផ្សព្វផ្សាយព័ត៌មានត្រូវបានរឹតត្បឹត អាងអ្វីប្តឹង អាងអ្វីប្តឹង អ្នកសារព័ត៌មាន

ភ្នំពេញ ៖ លោក សួន ចំរើន បានសរសេររៀបរាប់ក្នុងសេចក្តីបំភ្លឺ តាមរយៈគេហទំព័រលោក ៖ សេចក្តីបំភ្លឺ ខ្ញុំបាទឈ្មោះ សួន ចំរើន ជាម្ចាស់សហគ្រាស ស៊ីអេចអរធីវីអនឡាញ សូមជម្រាបនិងឆ្លើយតបទៅលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការអបសាលាដំបូងខេត្តកណ្តាល ជាទីគោរព ខ្ញុំបាទមានអាស័យដ្ឋាន ភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ មិនមានអាស័យដ្ឋាន នៅភូមិដីឥដ្ឋកោះផុស ឃុំដេកឥត ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដូចដែលលោកបានរៀបរាប់ពីនោះឡើយ។

ជុំវិញការចោទពីការចុះផ្សាយនៅបណ្តាញសារព័ត៌មាន ដែលលោកដាក់ថា “ពាក់ព័ន្ធករណី៖ បរិហាកេរ្តិ៍តាមសារព័ត៌មាន,ញ៉ុះញ៉ុងឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ញ៉ុះញ៉ង់ឱ្យមានការរើសអើង និងធ្វើឱ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ និងស្ថាប័នយុត្តិធម៌ ចំណុចខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់មេធាវី ខៀវ ចាន់ “ របបសារព័ត៌មាន និង បែបបទការធ្វើព័ត៌មាន រាល់ការចុះផ្សាយអង្គភាពយើងរងចាំភាគីពាក់ព័ន្ធ មានសិទ្ធស្រាយបំភ្លឺរាល់ការចុះផ្សាយគ្រប់លេខទាំងអស់ ។ សូមបញ្ជាក់ និងសំណូមពរ លោក អ៊ុន សុវណ្ណធានី សូមយល់ជ្រាប របៀបធ្វើព័ត៌មាន មិនមែនអាងអ្វីប្តឹង អាងអ្វីប្តឹង អ្នកសារព័ត៌មាននោះទេ សូមអរគុណ ។

យោងតាមអត្ថបទដែលបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលមានចំណងជើងថា បែកធ្លាយរឿងលោកអធិការរងម្នាក់នៅស្រុកកៀនស្វាយបើកបរមិនប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់តើក្រសួងមហាផ្ទៃយល់យ៉ាងណាវគ្គ 1 អង្គភាពអ្នកសារព័ត៌មានយើងសូមផ្ដល់ខ្លឹមសារទាំងស្រងដូចតទៅ សំណុំរឿងព្រហ្មទណ្ឌលេខៈ១១២៤អកចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ដីកាកោះ យើង ហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។

អញ្ជើញឈ្មោះ ប៉ា ច័ន្ទវិសាល ភេទប្រុស អាយុ ៣៩ ជាតិខ្មែរ មានទីលំនៅ ភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យចូលទៅកាន់សាលាដំបូងខេត្តកណ្តាល (បន្ទប់ ត) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បី មកសាកសួរ ពីដំណើររឿងៈបើកបរដោយធ្វេសប្រហែសន្ធិច្ចាមិនប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់អ្នកដទៃ។ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗ ដែលទាក់ទិន និងរឿងខាងលើមកជាមួយផងប្រសិនបើមាន ។ ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ កណ្តាល ថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០២២ ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរ ហេងផល្លា ។

ករណីខាងលើនេះអង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ថា លោក ប៉ា ច័ន្ទវិសាល កាលនៅជាអនុផ្នែកស្រុកកៀនស្វាយ បានបើកបររថយន្តខ្វះការប្រុងប្រយ័ត្នបណ្ដាលបុកឱ្យអ្នកដទៃស្លាប់បាត់បង់ជីវិត យោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។

បន្ទាប់ពីបានបុកគេស្លាប់ លោក ប៉ា ច័ន្ទវិសាល បានឡើងតំណែងជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ នៅក្នុងពេលបច្ចុប្បន្ននេះ។ តើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានជ្រាបរឿងនេះទេ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *