ខេត្តកណ្ដាល៖ សមត្ថកិច្ច កំពុងតែ ស្រាវជ្រាវ
ករណី ជម្លោះដីធ្លី រវាង ក្រុម យោធា សាលា បច្ចេកទេស តេ ជោ ហ៊ុន សែន ជាមួយ ប្រជាពលរដ្ឋ ប្រមាណ ជាង ១០០ នាក់ ដែលមាន ការប៉ះទង្គិច គ្នា ឈានដល់ ការផ្ទុះអាវុធ បណ្តាល ឲ្យ ប្រជាពលរដ្ឋ ម្នាក់ រងរបួស ។ ករណី ជម្លោះដីធ្លី នេះ កើតឡើង កាលពី ម៉ោង ជិត ១ រសៀល ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ នៅ ឃុំ ទួល ព្រេជ ស្រុក អង្គស្នួល ខេត្តកណ្តាល ។
សេចក្តីរាយការណ៍ បាន ឲ្យ ដឹងថា មាន ប្រជាពលរដ្ឋ ចំនួន ប្រមាណ ជាង ១០០ នាក់ តំណាង ឲ្យ ១៧០ គ្រួសារ ប្រដាប់ ដោយ កាំបិត ដំបង និង ដប សាំង ស្ថិតនៅក្នុង ឃុំ ទួល ព្រេជ ស្រុក អង្គស្នួល ខេត្តកណ្តាល បាននាំគ្នា ដុត កង់ឡាន និង បិទ ផ្លូវជាតិ លេខ ៥១ ដើម្បី តវ៉ា រឿង ដីធ្លី ដែលមាន ទំហំ ជិត ៣០០ ហិកតា ដែលជា កម្មសិទ្ធិ របស់ សាលា បច្ចេកទេស តេ ជោ ហ៊ុន សែន ។ ហើយ ការបិទផ្លូវ តវ៉ា នេះ បន្ទាប់ពី ខាង ភាគី យោធា បាន យក ត្រាក់ទ័រ កាយ ព្រំដី របស់ សាលា ប៉ុន្តែ ប្រជាពលរដ្ឋ មិន ព្រម និង បាន យក ដប សាំង គប់ លើ គ្រឿងចក្រ ខាង យោធា ក៏ បាញ់ ភ្ជុ ច ដី ក៏ ផ្លាត ត្រូវ ប្រជាពលរដ្ឋ ម្នាក់ រងរបួស ។
ទាក់ទង ករណីនេះ លោក គង់ សុ ភ័ណ្ឌ អភិបាលខេត្ត កណ្តាល បាន មានប្រសាសន៍ នៅ ល្ងាច ថ្ងៃទី ៣ ខែមិថុនា នេះ ថាៈ ចំពោះ ករណីនេះ សមត្ថកិច្ច កំពុងតែ ស្រាវជ្រាវ និង ទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល រងរបួស កំពុងតែ សម្រាក នៅ មន្ទីរពេទ្យ ។
អភិបាលខេត្ត កណ្តាល បានបញ្ជាក់ ថា៖ ក្រុម យោធា គឺ ការពារ ដី របស់ រដ្ឋ សម្រាប់ ផលប្រយោជន៍ ក្រសួងការពារជាតិ និង ក្រសួងបរិស្ថាន នៅពេល ពួកគាត់ កាយ ព្រំដី ដើម្បី កំណត់ ដី រដ្ឋ ហើយ គាត់ ក៏ ទប់ ស្មារតី មិនបាន ហើយ ប្រជាពលរដ្ឋ ឈូឆរ និង មាន អ្នក បំផុស ស្រែក ពីក្រោយ និង មាន ក្រុម បង្កើត ជា ចលនា ។ ឥឡូវ លោក កំពុងតែ ខិតខំ ធ្វើការ សម្របសម្រួល ដោះស្រាយ ហើយ អាជ្ញាធរ កំពុងតែ ខិតខំ ធ្វើ ហើយ ។
លោក អភិបាលខេត្ត បាន អះអាងថា៖ មានការ ដុត ឆេះ គ្រឿងចក្រ របស់ ភាគី ខាង យោធា ដែល បាន យកមក កាយ កំណត់ ព្រំដី របស់ រដ្ឋ ។
យោងតាម សេចក្តីជូនដំណឹង របស់ រដ្ឋបាល ខេត្តកណ្តាល ស្តីពី ការប្រមូលផ្ដុំ ការតវ៉ា របស់ ប្រជាពលរដ្ឋ ឈានដល់ ការបិទ ផ្លូវជាតិ លេខ ៥១ នៅ ចំណុច ដី រដ្ឋ ( ដីចម្ការ បារាំង ) ស្ថិតនៅ ឃុំ ទួល ព្រេជ ស្រុក អង្គស្នួល ខេត្តកណ្តាល នៅ ថ្ងៃទី ៣ ខែមិថុនា បាន ឲ្យ ដឹងថា៖ រដ្ឋបាលខេត្ត សូម ជម្រាប ជូនដំណឹង ដល់ ប្រជាពលរដ្ឋ នៅ ឃុំ ទួល ព្រេជ ស្រុក អង្គស្នួល ខេត្តកណ្តាល ដែល កំពុងធ្វើការ តវ៉ា បិទផ្លូវ ជាតិ លេខ ៥១ ត្រង់ចំណុច ដី រដ្ឋ ( ដីចំការ បារាំង ) ឱ្យបាន ជ្រាបថា៖ ដីចម្ការ បារាំង ជា ដី រដ្ឋ ដែល រាជរដ្ឋាភិបាល គ្រោង រៀបចំ មួយផ្នែក សម្រាប់ ប្រើប្រាស់ ជា ប្រយោជន៍ វិស័យ ការពារជាតិ និង មួយផ្នែក ទៀត ប្រើប្រាស់ សម្រាប់ វិស័យ បរិស្ថាន ជាទី តាំង សម្រាប់ ទុកដាក់ សំរាម និង សំណល់ រឹង ចុងក្រោយ កម្រិត តំបន់ ។
ទន្ទឹមនេះ ក្រុមការងារ គណៈកម្មការ អន្តរក្រសួង ដោះស្រាយ ផលប៉ះពាល់ កំពុង ខិតខំ សិក្សា ស្រាវជ្រាវ ដើម្បី ឈានដល់ ការដោះស្រាយ គោលនយោបាយ ជូន បងប្អូន ប្រជាពលរដ្ឋ ដែល បាន អាស្រ័យ ផល ពិតប្រាកដ ក្នុង រង្វង់ ដីចំការ បារាំង ទំហំ ប្រមាណ ២៨០ ហិកតា ស្ថិតនៅ ឃុំ ទួល ព្រេជ ស្រុក អង្គស្នួល ខេត្តកណ្តាល ។
ជាមួយគ្នានេះ រដ្ឋបាល ខេត្តកណ្តាល ស្នើ ដល់ បងប្អូន ប្រជាពលរដ្ឋ បើកផ្លូវ ឱ្យមាន ការធ្វើ ចរាចរណ៍ ជាធម្មតា ឡើងវិញ និង សូម មានការ អត់ធ្មត់ ចូលរួម ការសម្របសម្រួល ដោះស្រាយ ជាមួយ អាជ្ញា ធរមាន សមត្ថកិច្ច និង ក្រុមការងារ គណៈកម្មការ អន្តរក្រសួង ដោះស្រាយ ផលប៉ះពាល់ ។
ករណី មិន គោរព តាម ការណែនាំ នេះ អាជ្ញាធរមានសមត្ថកិច្ច នឹង ចាត់វិធានការ តាមផ្លូវ ច្បាប់ ជា ធរមាន ៕