ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី ប្រគេនទៀនព្រះវស្សា​ និងទេយ្យទានដល់ព្រះសង្ឃចំនួន៤ វត្ត ក្នុងក្រុងកំពង់ចាម

(ខេត្ដកំពង់ចាម)៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១​នេះ បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​ និង​ទេយ្យទាន ដល់ព្រះសង្ឃចំនួន៤វត្ត ដែលពិធីនេះ​ត្រូវ​បាន​រៀបចំ​ឡេីងនៅសួនក្រញូង សង្កាត់សំបូរមាស​ ក្រុងកំពង់ចាម ។

គួរ​បញ្ជាក់​ថា​ ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃនាពេលនោះរួមមាន វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ , វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក ដោយក្នុងមួយវត្តៗប្រគេនទៀនវស្សា ០១គូ អង្គរ ២០០គ.ក ទឹកសុទ្ធ ០៥កេស ទឹកក្រូច ០៥កេស ត្រីខ ០១កេស មី១០ កេស ទឹកត្រី ០៥ យួរ ទឹកស៊ីអ៉ីវ ០៥យួរ ទឹកដោះគោខាប់ ០១កេស ស្ករស ០៥គ.ក តែ ៥គ.ក ចង្ហាន់ ០៩ស្រាក់ ផ្លែឈើ ០៩កន្ត្រក ទេយ្យវត្ថុ ០៩ និងបច្ច័យ​មួយចំនួន​ទៀត​ ។

បេីតាមការអោយដឹងពីមន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាមថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោចខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀន ព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *