ព័ត៌មានជាតិ

មិនសរសើរ មិនបាន ត្រឹមរយៈពេល១ថ្ងៃ!កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចាប់មុខសញ្ញាចោលួចកាត់សោរកាច់កយកម៉ូតូ បាន២នាក់នៅស្រុកពាមរក៏!

(ខេត្តព្រៃវែង)៖ 👉នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង០១និង០០ ចំណុចភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង មានករណីលួច(ម៉ូតូ) បង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោ កាច់ ក យកម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ ១២៥ ព័ណ៌ខ្មៅ ស៊េរី២០២២ ម្ចាស់ម៉ូតូឈ្មោះ ប៊ូ ថាន់ហ្វុង ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

បន្ទាប់ពីបានទួលបណ្តឹងពីជនរងគ្រោះនិង ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រៃវែង កម្លាំងជំនាញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ ដឹកនាំដោយលោកវរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណជនស្ស័យ បន្ទាប់ពីកំណត់បានមុខសញ្ញាសង្ស័យរួច នៅវេលាម៉ោង ១៦និង៣០នាទី នៅថ្ងៃទី០៩ ឧសភា ២០២៤ កម្លាំងជំនាញ អ.ហ ខេត្តព្រៃវែង បាន សហការជាមួយកម្លាំងជំនាញ អ.ហ ខេត្តត្បូងឃ្មុំនិងកម្លាំងមូលដ្ឋាន អ,ហ ក្រុងសួង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ៖
១/ឈ្មោះ ង្វៀង យុំាងភុក ហៅហេវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង
២/ឈ្មោះរ៉ុន សាសា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង នៅចំណុច ភូមិជើងឡង សង្កាត់ សួង ក្រុងសួង ខេត្ដត្បួងឃ្មុំ ពីបទ លួច ប្រព្រឹត្ដហិង្សា (កាត់កម៉ូតូ និងសោរទ្វាររបងផ្ទះ)។
+ចាប់យកវត្ថុតាងរួមមាន៖
-ម៉ូតូសេ១២៥ ០១គ្រឿងពណ៌ខ្មៅ ស្លាកលេខព្រៃវែង 1V 0808 (ម៉ូតូរបស់ជនរងគ្រោះ)
-ទូរសព្ទ័ Iphone 6 Plus ពណ៌ ប្រផេះ ចំនួន ០១ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងឃាត់ខ្លួននៅ អ.ហ ខេត្ត ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។

adm

Leave a Reply

Your email address will not be published. Required fields are marked *