( ភ្នំពេញ)៖ បុរសម្នាក់ជាកម្មករបូមខ្សាច់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ
បានដើរមិនប្រយ័ត្នបណ្ដាលឲ្យអិលជើងធ្លាក់ចូលទុយោបូមខ្សាច់បណ្ដាលឲ្យស្លាប់យ៉ាងអាណោធអាធម៏ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៧ និង០០នាទី ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។
សពជនរងគ្រោះមានឈ្មោះ ឆន សម្បតិ្ត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តតាកែវ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើ បានមកក្បែរនិងទុយោបូមខ្សាច់ដោយមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទឹកត្រូវម៉ាសុីនបូមខ្សាច់ស្រូបចូលក្នុងទុយោបណ្ដាលឲ្យជនរគ្រោះបាត់បង់ជីវិតស្លាប់យ៉ាងអាណោចអាធម៏។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុបានទាក់ទងខាងសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពែណី៕