(ខេត្តព្រៃវែង)៖ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តព្រៃវែង បានឱ្យដឹងថា៖ ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២០២៦៨ គ.ស ២០២៤ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង និងតាមរមណីយដ្ឋាននានាចំនួន ២,២៩៩,០០៨នាក់។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ច បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តព្រៃវែង ឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានភាពសប្បាយរីករាយ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រីឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង ព្រមទាំងកម្លាំងពាក់ព័ន្ធទាំងអស់៕