ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សុខ ហៃ ចុះពិនិត្យមើលទីតាំងសហគ្រាសធនតូចលាយបេតុងបេតុងធនតូច “តាន់ ប៊ុនឆេង”ធ្វើឲ្យប៉ះពាល់ការរស់នៅរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ខេត្ដកំពង់ធំ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងនៃការអនុវត្តការងាររបស់សហគ្រាសលាយបេតុងធនតូច “តាន់ ប៊ុនឆេង” ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីប្រជាពលរដ្ឋរស់នៅក្បែរនោះរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរស់ប្រចាំថ្ងៃ។

នៅក្នុងការចុះពិនិត្យនោះឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានឲ្យដឹងថា សកម្មភាពអាជីវកម្មនៅលើទីតាំងខាង លើមានច្បាប់អនុវញ្ញាត្តិឲ្យធ្វើអាជីវកម្ម ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨មកម្លេះ។ ហើយចំពោះសំណើររបស់ប្រជាពលរដ្ឋដែលលើកឡើងថា មានផលប៉ះពាល់ក្នុងការរស់នៅនោះ ក្រុមការងាររបស់រដ្ឋបាលខេត្តបានចុះពិនិត្យ និងវាយតម្លៃឃើញថា មានតិចតួច លើសម្លេងរំខានខ្លះនៃសកម្មភាពក្រឡុក ដាក់ថ្មចូលម៉ាស៊ីនជាដើម។ ឯកឧត្តមបន្ថែមថា ក្តីបារម្ភដែលប្រជាពលរដ្ឋលើកឡើង គឺស្ថិតនៅលើសំណង់សុំពង្រីកបន្ថែម ដែលបច្ចុប្បន្នសំណង់នេះមិនទាន់មានការសាងសង់រួចនៅឡើយនោះទេ, ហើយក្នុងនោះមន្ទីរជំនាញ កំពុងពិនិត្យផ្តល់គោការណ៍អនុវញ្ញាត្តិស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដែលអាចរក្សាបានទាំងផលប្រយោជន៍របស់ក្រុមហ៊ុន និងផលប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅទីនោះ ដោយមិនឲ្យមានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះដែរលោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ បញ្ជាក់ដែរថា ទីតាំងសហគ្រាសធនតូចលាយបេតុង “តាន់ ប៊ុនឆេង” មានសុពលភាពគិតចាប់ពីថ្ងៃស្នើរសុំរហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

បន្ទាប់ពីផុតថ្ងៃកំណត់រយៈពេល៣០ថ្ងៃ ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើរសុំបន្ត។ ដោយឡែលើទីតាំងនេះដែរ ភាគ្គីក្រុមហ៊ុនដាក់ពាក្យស្នើរសុំពង្រីកបន្ថែមដោយធ្វើការសាងសង់ថ្មីតាមបច្ចេកទេស ទៅមន្ទីររួចររាល់ហើយ។

ក្នុងនោះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសិក្សាលំអិត និងស្នើរដល់អាជ្ញាធរមូលដ្ឋានចូលរួមពិនិត្យ ដើម្បីវាយតម្លៃពីសកម្មភាពដែលអាចប៉ះពាល់ប្រជាពលរដ្ឋ និងស្នើរដល់សហគ្រាសបន្តកែតម្រូវបន្ថែមមុនអនុញ្ញាត្តិច្បាប់ឲ្យធ្វើអាជីវកម្ម។

លើសពីនេះទៀតលោក តាន់ ប៊ុនឆេង ម្ចាស់សហគ្រាសធនតូចលាយបេតុង លើកឡើងថារូបលោក ផ្ទាស់ទទួលស្គាល់ថា ការអនុវត្តការងារកន្លងមកមានផលប៉ះពាល់តិចតួចពិតមែនដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ, ប៉ុន្តែរូបលោក និងទទួលយកសំណើររបស់ពលរដ្ឋ ទទួលយកគោលការណ៍បច្ចេកទេសរបស់អាជ្ញាធរ និងមន្ទីរជំនាញ ដោយឈរលើផលប្រយោជន៍រួមស្របតាមគោលការណ៍ច្បាប់ មិនធ្វើប៉ះពាល់សុខភាពសាធារណៈ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែនោះ និងបន្តធ្វើការកែតម្រូវចំណុចខ្វះខាតបន្ថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *