(ខេត្ដកំពង់ចាម)៖ក្នុងកិច្ចប្រជុំភាក្សាលើកគម្រោងជួសជុលផ្លូវ និងប្រព័ន្ធលូកបង្ហូរទឹកភ្លៀង នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងតំណាងក្រុមហ៊ុនទទួលការ ឲ្យធ្វើការជួសជុលផ្លូវនានាដែលរងការខ្វះខាតដោយជំនន់ទឹកភ្លៀង ជាពិសេសផ្លូវជាច្រើនកំណាត់ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំថា ការធ្វេីឬជួសជុលផ្លូវ ត្រូវសិក្សាលេីកគម្រោងឲ្យបានច្បាស់លាស់ជាមុនសិន ហេីយត្រូវដាក់ឲ្យមានប្រព័ន្ធលូរំដោះទឹក និងស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ ។ ដោយមានកំណាត់ផ្លូវកៅស៊ូមុខផ្សារថ្មគោល ស្ថិតនៅក្នុងសង្កាត់បឹងកុក ដែលត្រូវកាត់ធ្វើជាផ្លូវបេតុងអាមេវិញ ព្រោះនៅតំបន់នោះមានដក់ទឹក និងកំណាត់ផ្លូវកៅស៊ូមួយចំនួនទៀតស្ថិតនៅក្នុងភូមិឡឥ្ឋ សង្កាត់បឹងកុក ព្រមទាំងកំណាត់ផ្លូវផ្សេងៗជាច្រើនទៀត ។
ក្នុងនោះក៏មានគម្រោងជួសជុលផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង២.២០០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រ ប្រវែងស្មាផ្លូវ១ម៉ែត្រ សងខាង និងលូភ្លោះមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៨០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០៤កន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្រសំ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខូចខាតចំនួន ៧កន្លែង=២០០ម៉ែត្រ ។
ដែលរដ្ឋបាលខេត្តកំពង់ចាម ត្រូវចំណាយថវិកាជាច្រើន ១-ត្រូវធ្វើការជួសជុលផ្លូវក្រាលកៅស៊ូដែលខូចខាត មកជាផ្លូវបេតុងអាមេ(២កន្លែង)ប្រវែងសរុប២២០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងមានស្មារផ្លូវ១ម៉ែត្រ សងខាង ថវិកាប៉ាន់ស្មាន ៣៤១,៤១៥,០០០រៀល ។ ចំពោះការសាងសង់លូមាន២ជម្រើស៖ ១-សាងសង់ក្នុងដីប្រជាពលរដ្ឋ(ឈ្មោះ ម៉ឹង ថាវរៈ) ប្រវែង២៤០ម៉ែត្រ មុខកាត់១ម៉ែត្រ អណ្ដូងលូចំនួន១២កន្លែង ថវិកាប៉ាន់ស្មាន ១៥៩,២៤៧,០០០រៀល។
២-សាងសង់លូតាមបណ្ដោយផ្លូវ(ចាប់ពីកន្លែងខូចមកដល់លូកាត់ផ្លូវអគ្គិសនី)ប្រវែង៥០២ម មុខកាត់ ១ម អណ្ដូងលូ២១កន្លែង ថវិកាប៉ាន់ស្មាន៣៣៣,៦៤៤,០០០រៀល ៕