ព័ត៌មានសន្តិសុខសង្គម

សត្វគោចំនួន ៨ក្បាលបានងាប់ ដោយសាររន្ទះបាញ់ ក្នុងស្រុកប្រាសាទបល្ល័ង្ក

ខេត្ដកំពង់ធំ៖ ធ្លាក់ភ្លៀងមួយមេ កើតមានរន្ទះបាញ់ បានបាញ់សត្វគោចំនួន ៨ក្បាលងាប់ និង១ក្បាលទៀតរបួស នៅវេលាម៉ោង១៦ និង១៧នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប្រភពបីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គឺមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្រាប់តែគេបានឮសម្លេងរន្ទះ ស្ទើរបែកក្រដាសត្រចៀក ស្រាប់តែឃើញសត្វគោដែលពួកគាត់ចិញ្ចឹមបានដួលដេករដូករណែល ទើបបង្កទៅជាការភ្ញាក់ផ្អើលតែម្តង។

ចំពោះបាតុភូតធម្មជាតិនេះមិនបង្កឱ្យមានរបួស និងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ។ ជាមួយនោះអាជ្ញាធរក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោក្របី ដែលទៅឃ្វាលនៅតាមវាល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវភ្លៀងបណ្ដាលឱ្យមានបាតុភូតធម្មជាតិកើតឡើង និងអាចប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងរុក្ខជាតិផងដែរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *