ព័ត៌មានសន្តិសុខសង្គម

ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ជាជម្រកដ៏សុខសាន្ដ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើក្នុងការបើកធ្វើរោងម៉ាស៊ីនរ៉ៃជ្រៀកឈើ !

ខេត្តឧត្តរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា មានទីតាំងរោងម៉ាស៊ីនរ៉ៃជ្រៀកឈើអត់ច្បាប់យ៉ាងអនាធិបតេយ្យ ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។

ជាក់ស្តែងជារៀងរាល់ថ្ងៃគេឃើញមានរថយន្ដនិងគោយន្ដកន្ត្រៃជាច្រើនគឿង បានដឹកឈើប្រណិតជាច្រើន ម៉ែត្រគូបក្នុងមួយថ្ងៃៗមកពីគ្រប់ទិសទី ចួលទៅក្នុងកន្លែងរោងម៉ាសុីនរ៉ៃជ្រៀកឈើ ដែលមានទីតាំងស្ថិតនៅចំណុច ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីជ្រៀកឈើយកទៅលក់ តាមបណ្ដាខេត្ដនានា។

មហាជនជាច្រើនមានការហួសចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធក្នុងស្រុក ដែលធ្វើការបង្ក្រាបកន្លងមកហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីសោះ និយាយរួមគឺធ្វើការបង្ក្រាបឲ្យតែល្អមើលតែប៉ុណ្ណោះ។

មហាជនក៏បានទទូចអំពាវទៅដល់ ឯកឧត្តមសាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសឯកឧត្តមអភិបាលខេត្ត សូមមានចំណាត់ការចំពោះមន្ដ្រីក្រោមឪវាទ ឲ្យចុះធ្វើការបង្ក្រាបទីតាំងរោងម៉ាស៊ីនរ៉ៃជ្រៀកឈើអត់ច្បាប់ មួយកន្លែងនៅខាងសង្កាត់រដ្ឋព្រៃឈើផង បើសង្ឃឹមទៅលើអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកអន្លង់វែងនោះ គឺបានត្រឹមតែបង្ក្រាបដូចសម្ដែងល្ខោនតែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិងសមុីភាគីទាំងអស់រៀងរាល់ម៉ោងធ្វើការ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *