ព័ត៌មានរាយការណ៍

ក្រុមអាជីវករផ្សារក្រុងព្រៃវែងចាស់តវ៉ា៖ អាជ្ញាធរខេត្តព្រៃវែងៈ បញ្ជាក់ថា មិនមានការរុះរើនោះឡើយ!

(ព្រៃវែង)៖ ក្រោយសារព័ត៌មានផ្សាយផ្ទាល់ជាច្រើនអង្គភាព រឿងរ៉ាវ ក្រុមអាជីវករផ្សារក្រុងព្រៃវែងចាស់តវ៉ានោះរួចមក។

លោក សួន ម៉ាលីន អភិបាលរងខេត្តព្រៃវែង បានបញ្ជាក់ថា«អាជីវករ ដែលកំពុងលក់ដូរនៅផ្សារព្រៃវែងចាស់ គឺអាចបន្តលក់បានជាធម្មតា ដោយមិនមានការរុះរើផ្សារក្រុងព្រៃវែងចាស់នោះឡើយ។
ពោលគឺអ្នកស្ម័គ្រចិត្ត ទៅលក់ដូរនៅផ្សារព្រៃវែងថ្មី ក៏លក់ទៅ!
រីឯអ្នកមិនចង់ទៅលក់ នៅផ្សារព្រៃវែងថ្មី គឺអាចបន្តលក់ដូរ នៅផ្សារព្រៃវែងចាស់បានដដែល!!» ។

លោក សួន ម៉ាលីន បានថ្លែងបែបនេះពេលផ្ដល់បទសម្ភាសន៍ជាមួយ«អ្នកសារព័ត៌មាន»នៅថ្ងៃទី០៨.០៥.២០២៣។

លោក សួន ម៉ាលីន បានលើកឡើងយ៉ាងដូច្នេះថា មិនមានការរុះរើផ្សារក្រុងព្រៃវែងចាស់ ដូចពាក្យចចាមអារ៉ាម នោះឡើយ។
ហើយអាជីវករ មានជម្រើសរវាងផ្សារទាំង២ ដោយចង់លក់ដូរនៅផ្សារមួយណាក៏បាន។
ចំពោះសំនួរថាៈ តើអ្នកទៅលក់នៅផ្សារព្រៃវែងថ្មី ហើយចង់មកលក់នៅផ្សារព្រៃវែងចាស់វិញ មិនបាននោះតើមកពីមូលហេតុអ្វី..?។

ត្រង់ចំណុចនេះលោក សួន ម៉ាលីន អះអាងថាៈ ជាការរៀបចំសណ្ដាប់ធ្នាប់ផ្សារ គឺមិនឱ្យលក់ដូរលើផ្លូវ និងមិនឱ្យយកផ្លូវធ្វើអាជីវកម្ម។

សូមជម្រាបៈ ផ្សារព្រៃវែងទាំងថ្មីនិងចាស់ មានទីតាំងមិនឆ្ងាយពីគ្នានោះឡើយ ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងនោះផ្សារព្រៃវែងថ្មី ជារបស់ក្រុមហ៊ុនឈ្នះឈ្នះ នៅត្រង់ចំណុចមាត់ទន្លេ ទល់មុខផ្សារព្រៃវែងចាស់!។

យ៉ាងណាមិញ.ក្រុមអាជីវករ បានអះអាងប្រាប់«ដើមរាំង»ថាៈ ក្រោយបង្កើតផ្សារព្រៃវែងថ្មីរួចមក ពួកគាត់ជាអាជីវករ នៅផ្សារព្រៃវែងចាស់!។
បានរងការគាបសង្កត់គ្រប់រូបភាព ដូចជាៈ សំឡុតបំភិតបំភ័យ ផ្ដាច់ចរន្តអតិថិជន មិនឱ្យចតរថយន្តឬម៉ូតូ ចូលទិញ ទំនិញនៅផ្សារចាស់។

ដោយបណ្ដេញអាជីវករ ដែលលក់ដូរជុំវិញផ្សារព្រៃវែងចាស់ ក្រោមលេសហេតុផល”រៀបចំសណ្ដាប់ធ្នាប់”។
ក្នុងគោលបំណងៈ កៀងត្រីបញ្ចូលស៊ងឱ្យទៅលក់ដូរ នៅផ្សារព្រៃវែងថ្មីទាំងអស់..!!។

លើសជានេះទៅទៀត ក៏មានការបំភិតបំភ័យដោយ បង្ហើពាក្យបោះសម្ដីថាៈ ផ្សារព្រៃវែងចាស់ នឹងត្រូវរុះរើ លែងឱ្យលក់ដូរ នៅពេលឆាប់ៗខាងមុខ.!!!។
ស្របពេលដែលអាជីវករ លក់ដូរនៅផ្សារព្រៃវែងថ្មី ចង់មកលក់នៅផ្សារព្រៃវែងចាស់វិញ មិនបាន។

កត្តាទាំងនេះហើយ បណ្ដាលឱ្យអាជីវករ ក្ដៅក្រហាយ បញ្ចេញប្រតិកម្មប្រាប់«ដើមរាំង» នឹងគ្រោងធ្វើសំណើរទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយអន្តរាគមន៍ ជុំវិញទុក្ខកង្វល់របស់ពួកគាត់។

រាល់ការចោទប្រកាន់ទាំងនេះ នៅព្រឹកទី០៨.០៥.២០២៣«សារព័ត៌មាន»បានសុំការបញ្ជាក់ពីតំណាងគណៈកម្មការផ្សារ.!
-ថាៈតើរឿងរុះរើផ្សារព្រៃវែងចាស់នោះពិតឬទេ..?។
-ត្រង់ចំណុចនេះតំណាងគណៈកម្មការផ្សារ បានបដិសេធ មិនបកស្រាយឡើយ!។

ដោយលោកថាៈ ខ្ញុំធ្វើអ្វីទៅតាមសៀវភៅបន្ទុក ក៏ដូចជាការណែនាំរបស់អាជ្ញាធរ។
ចំពោះរឿងអ្នកលក់ដូរនៅផ្សារថ្មី ហើយចង់មកលក់នៅផ្សារចាស់វិញមិនបាន..?
លោកបកស្រាយថាៈ នេះជាការរៀបចំសណ្ដាប់ធ្នាប់។

រីឯលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង.មិនមានការបកស្រាយឡើយ ព្រោះទូរស័ព្ទចូលជាច្រើនលើកហើយ គ្មានអ្នកទទួល។

ចំណែកលោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ក៏មិនមានការបកស្រាយដែរ ព្រោះទូរស័ព្ទចូលហើយ គ្មានអ្នកទទួលដូចគ្នា!។

ជុំវិញរឿងរ៉ាវ ដ៏ចម្រូងចម្រាសមួយនេះ លោក សួន ម៉ាលីន អភិបាលរងខេត្តព្រៃវែង បានថ្លែងបញ្ជាក់ដូចខាងលើ…!។

ទោះជាយ៉ាងណាក្ដីៈ ក្រុមអាជីវករ សូមស្នើយ៉ាងទទូចដល់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏ដូចជាក្រសួងពាក់ព័ន្ធ ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍.កុំឱ្យមានការបំភិតបំភ័យ បង្ខិតបង្ខំពួកគាត់តទៅទៀត និងសូមឱ្យមានតម្លាភាព ក្នុងការជ្រើសរើស ដោយស្ម័គ្រចិត្ត នូវកន្លែងលក់ដូរ រវាងផ្សារព្រៃវែងចាស់ និងផ្សារព្រៃវែងថ្មី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *