ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អុញនោះ!ជនជាតិវៀតណាមមកលក់ឆ្នោតវៀតណាមយ៉ាងអាណាធិបតេយ្យនៅក្រុងស្វាយរៀង !

ខេត្ដស្វាយរៀង៖ តើអាជ្ញាធរពាក់ពន្ធ័ក្នុងក្រុងស្វាយរៀង ជ្រាបឬនៅ មានជនជាតិវៀតណាមមកលក់ឆ្នោតវៀតណាមផ្សងសំណាងដល់ពលរដ្ឋខ្មែរយ៉ាងអាណាធិបតេយ្យពេញក្រុងស្វាយរៀង ។

ប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់អង្គភាពសារព័ត៌មានយេីង​ឲ្យដឹងថា​ ជនជាតិវៀតណាមបានលក់ឆ្នោតវៀតណាមនៅក្រុងស្វាយរៀងនៅតាមហាងលក់កាហ្វេ,កន្លែងលក់បាយ ​ ស្វាគមន៍​ក្រុម​អ្នក​ញៀន​ល្បែង​មក​ពីពគ្រប់ទិសទី ហ៊ាន​ផ្គេីន​និង​ប្រសាសន៍​របស់​សម្ដេច​តេជោ​ និង​ គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​ ។

ពលរដ្ឋ​ បាន​លេីក​ឡេីង​ទៀត​ថា​ ពួក​គាត់​ហាក់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​ដែលមានល្បែង​ស៊ីសង​ខុស​ច្បាប់​បែប​នេះ​ មមកលក់យ៉ាងអាណាធិបតេយ្យ ម្យ៉ាង​វិញ​ទៀត​ ពួក​គាត់​ឃេីញ​មាន​មនុស្ស​ទិញឆ្នោតវៀតណាមយ៉ាងជាហូរហែរផងដែរ​។ ពលរដ្ឋបន្ដថា​ ល្បែង​ស៊ីសង​នេះ​ ជាដើម​ចម​អាច​កើត​មាន​ឡេីង​នូវ​អំពើ​ ហឹង្សា​ក្នុង​គ្រួសារ​ អំពើ​លួច​ ឆក់​ ប្លន់​ ជាដើម​។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា៖លោក លោក​កែន រិទ្ធី អធិការក្រុងស្វាយរៀង​ មេត្តា​ចុះ​ស្រាវជ្រាវ​ និង​ចុះបង្ក្រាបល្បែងលក់ឆ្នោតវៀតណាមនេះ​ផង​ ដេីម្បី​ចូលរួមទប់ស្កាត់អំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន(ដូចជា )ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ​។

សូមបញ្ជាក់ថា​ កាល​ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ​ សម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវ​បង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា ជនជាតិវៀតណាមមកលក់ឆ្នោតនៅក្នុងក្រុងស្វាយរៀងយ៉ាងអនាធិបតេយ្យ នឹងទៅជាយ៉ាងណា? តើសមត្ថកិច្ចពាក់ព័ន្ធក៌ដូចអាជ្ញាធរមូលដ្ឋានហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែននិងបទបញ្ជារបស់ស្មារតីអង្គប្រជុំដែរឫទេ?

សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋ​ នឹង​រង់ចាំ​មើល​ថា​ តើ​លោកកែន រិទ្ធី អធិការក្រុងស្វាយរៀង ចុះស្រាវជ្រាវនិងបង្ក្រាបល្បែង​ស៊ីសង​ខាង​លើដែរឬទេ?៕

adm

Leave a Reply

Your email address will not be published. Required fields are marked *