ព័ត៌មានសន្តិសុខសង្គម

ជនជាតិវៀតណាមជាច្រើននាក់សម្រុករត់ចេញតាមច្រកអន្តរជាតិបាវិតដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយមិនដឹងមូលហេតុ

(ខេត្តស្វាយរៀង )៖យ៉ាងហោចណាស់ មានជនជាតិ​វៀតណាម​ស្រី​-​ប្រុស​ប្រមាណ​ជាង២០០​នាក់ បាន​នាំ​គ្នា​សម្រុក​ចេញ​តាម​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​បា​វិត​ដើម្បី​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​វិញ ដោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ជួញដូរ​មនុស្ស​ពេល​មាន​អាជ្ញាធរ​ចុះ​ពិ​ត្យ​តាម​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត​ត្រូវ​ថៅកែ​ដឹក​ចេញ ដើម្បី​គេច​ពី​ការ​ផាកពិន័យ​ពី​សមត្ថកិច្ច និង​សង្ស័យ​ជនជាតិ​វៀតណាម​ទាំងនោះ ចូល​មក​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​ដោយ​ខុសច្បាប់ ឬ​ថៅកែ​កាស៊ីណូ​ប្រើ​ល្បិច​គ្មាន​ប្រាក់​បើក​ឲ្យ​បុគ្គលិក​ធ្វើ​ចលាចល​ឱ្យ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម​រត់​ចេញ​ធ្វើ​ឱ្យ​ផ្អើល​ដល់​មហាជន ក៏​ដូច​ជា អាជ្ញាធរ​និង​សមត្ថកិច្ច​តែ​ម្តង ហើយ​គិតដល់​វេលា​ម៉ោង​៤​និង​១៤​នាទី​រសៀល​ថ្ងៃ​ទី​២៥ តុលា សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ចេញ​នេះ​ទេ ។

បើ​តាម​សមត្ថកិច្ច​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​ចលាចល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ស្ថិត​នៅ​ចំណុច​ខាង​មុខ​កាស៊ីណូ​ឃី​ង​ក្រោ​ណ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្ដស្វាយរៀង។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តក្រុង​មួយ​គ្រឿង​ដឹក​ជនជាតិ​វៀតណាម​ប្រមាណ​ជា​៥០​នាក់​បម្រុង​ចេញពី​ក្រុង​បា​វិត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ខណៈ​រថយន្ត​ចេញ​មក​ដល់​លើ​ផ្លូវជាតិ​លេខ​១ ស្រាប់តែ​មាន​ជន​ជាត់​វៀតណាម​ប្រមាណ​១៥​នាក់​បាន​ស្ទាក់​រថយន្ត ហើយ​យក​ដុំ​ថ្ម គប់​រថយន្ត​បង្ខំ​ឲ្យ​រថយន្ត​ឈប់​អ្នក​នៅ​ក្នុង​រថយន្ត​បាន​នាំ​គ្នា​វាយ​កញ្ចក់​រថយន្ត​លោត​ចុះ​តាម​បង្អួច​ខ្លះ​ចុំ​តាម​ទ្វារ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ដោយ​កាលពី​វេ​ល​ម៉ោង​០៣ និង​១៥​នាទី​យប់​ទៀប​ភ្លឺ មាន​រថយន្តក្រុង​ចំនួន​២​គ្រឿង​បាន​ដឹក​ជនជាតិ​វៀតណាម​ចេញពី​កាស៊ីណូ ម្តុំ​កាស៊ីណូ​ឃី​ង​ក្រោ​ណ និង​កា​ស៊ី ម៉ុ​កបាយ ក្រុង​បា​វិត​ប្រមាណ​១០០​នាក់​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះដល់ចំណុចស្ពានទន្លៀ​ង​ទី​២ ស្ថិត​នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប គឺ​ជនជាតិ​វៀតណាម​ទាំងនោះ បាន​ភ័យ​នាំ​គ្នា​គោះ​រថយន្ត​ឲ្យ​ឈប់​រួច​នាំ​គ្នា​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​ផង​ដែរ​។

ចំណែក​ប្រភព​មួយទៀត​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ តុលា ២០២២ មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ នៅ​ក្នុង​អគារ​មួយ​ខាងក្រោយ​កាស៊ីណូ​ឃី​ង​ក្រោ​ណ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត ដោយ​ជន​រង​គ្រោះជា​ជនជាតិ​វៀតណាម​ចំនួន​០៣​នាក់ បាន​លោត​ចុះ​ពីលើ​អគារ បណ្តាល​ឲ្យមនុស្សស្លាប់ម្នាក់ និង​រង​របួសធ្ងន់​០២​នាក់ ត្រូវ​បាន​គេ​នាំ​គេចខ្លួន​បាត់ ។

ចំណែក​សាក​ស​ព​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ដឹក​យក​ចេញពី​កន្លែង​កើតហេតុ ក៏​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ជិត​ថត​យក​រូបភាព​ទេ និង​ប្រាប់​ថា សមត្ថកិច្ច​កំពុងធ្វើការ​។

ប្រភព​ពី​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ករណី​ជនជាតិ​វៀតណាម​ផ្អើល​នាំ​គ្នា​រត់​ចេញពី​កាស៊ីណូ​សង្ស័យ​ថា ​បង្ខាំងមនុស្ស ហើយ​បែកធ្លាយ ហើយ​ពេល​ថៅកែ ដឹក​ពួក​គេ​ចេញ​ទាំង​យប់ ទើប​ជនជាតិ​វៀតណាម​ទាំងនោះ​ភ័យ នាំ​គ្នា វាយ​កញ្ចក់​រថយន្ត​លោត​ចុះ​គេចខ្លួន​តែ​ម្តង​។

ប្រភព​បន្ត​ថា ចុង​ក្រោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជនជាតិ​វៀតណាម​ទាំងនេះ​ចូលម​ក​ធ្វើការ​ដោយ​ខុសច្បាប់ ហើយ​ប៉ុន្មាន​ស​ប្តា​ហ៌​នេះ អាជ្ញាធរ​ខេត្តស្វាយ​រៀង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ក្រុង​បា​វិត​ចុះ​ត្រួតពិនិត្យ តាម​កាស៊ីណូ ក្នុង​ក្រុង​បា​វិត ធ្វើ​ឲ្យ​ថៅកែរ​កាស៊ីណូ​ដែល​មាន​បុគ្គលិក​ជា​ជនជាតិ​វៀតណាម​ធ្វើការ​ដោយ​ខុសច្បាប់​នោះ​ក៏​ដឹក​ជនជាតិ​វៀតណាម​ទាំងនោះ​យក​ទៅ​លាក់​កន្លែង​ណាមួយ​ដឹក​ទៅ​ភ្នំពេញ​ឬ​ទៅ​ក្រុងព្រះសីហនុ​។

សូមបញ្ជាក់​ថា នេះ​គ្រាន់តែ ធ្វើការ​សង្ស័យ​និង​សន្និដ្ឋាន​ក្រៅផ្លូវការ​ទេ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត ។​

ចំពោះ​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​២០០​នាក់​បាន​សម្រុក​ចេញ​ទៅ​ប្រទេស​វៀតណាម វិញ តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត ក្រុង​បា​វិត នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ដល់​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​តុលា​២០២២ អស់ហើយ​ឬនៅនោះទេរហូតដល់ថ្ងៃទី២៦នេះ។​ ហើយ​មិន​ទាន់​ដឹង​ថា តើ​ជនជាតិ​វៀតណាម​ទាំងនោះ​រត់​ចេញពី​កាស៊ីណូ​មួយ​ណា​ក៏​ពុំ​ទាន់​ដឹង​ដែរ​។

ទាក់ទិន​ករណី​នេះ​ដែរ ឯកឧត្តមម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង​បាបាប្រាប់ឲ្យដឹងថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​ក្រុង​បា​វិត​នៅឡើយ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ ។

ទោះជាយ៉ាងណាក្ដីអង្គភាពសារព័ត៌មាយើងនឹង​ធ្វើរការផ្សាយ​ជូន​បន្តជាបន្តបន្ទាប់ទៀត ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *