(ខេត្ដកំពង់ស្ពឺ)៖ ក្រោមបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅវេលាម៉ោង ២:០០នាទី នាយប់ថៃ្ងទី០១ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ កំលាំងនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឱរ៉ាល់ បានធ្វើការស្រាវជ្រាវនិងឃាត់រថយន្តម៉ាកសាំយ៉ុង ពណ៍ស ស្លាកលេខ ភ្នំពេញ 2H-6592 ០១គ្រឿងដឹកឈេីអារប្រភេទចំរុះ ពិនិត្យគ្មានលិខិតអនុញ្ញាតិដឹកជញ្ជូនអនុផលព្រៃឈេី។
វត្ថុតាងពិនិត្យជាក់ស្ដែងរកឃេីញមានឈើអារប្រភេទចំរុះប្រមាណ ៤០សន្លឹក រីឯអ្នកបេីកបរពេលសមត្ថកិច្ចប្រតិបត្ដិការបានរត់គេចខ្លួន កំពុងបន្ដស្រាវជ្រាវ។
បច្ចុប្បន្នដោយបានគោលការណ៍ដឹកនាំពីជំនាញសមត្ថកិច្ចបានបញ្ជូនរថយន្ត រួមជាមួយវត្តុតាងខាងលើយកមករក្សាទុកបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈេីបន្តនីតិវិធី៕