ព័ត៌មានសន្តិសុខសង្គម

កងកម្លាំងចម្រុះមួយក្រុម បានចុះទៅបិទទីតាំងអាហារដ្ឋានមួយកន្លែង ដែលបង្កប់ខារ៉ាអូខេ ល្មើសបម្រាមគោចរ.!

(ភ្នំពេញ)៖កម្លាំងចម្រុះខណ្ឌមានជ័យបានចុះបិទទីតាំងអាហារដ្ឋានសម្រស់បុប្ផា271ដែលមិនអនុវត្តន៍តាមវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩។

ករណីនេះស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១។

តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ។

បម្រាមគោចរនេះអនុវត្តចាប់ពីម៉ោង ២៣៖៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ ហើយកម្លាំងចម្រុះ ខណ្ឌមានជ័យ បានចុះល្បាតក្នុងភូមិសាស្ត្រ ក៏ឃើញមានទីតាំងខាងលើមិនអនុវត្តន៍តាម ទើបហាមឃាត់ និងបិទជាបណ្ដោះអាសន្ន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *