ព័ត៌មានសន្តិសុខសង្គម

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា, អាចនឹងមានភ្លៀងពីខ្សោយទៅបង្គួរ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបញ្ជាក់ថា ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនបង្គួរ និងពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានខ្សោយ ដោយ ទំនូលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កើតឡើងនូវបាតុភូតនៃជំនួបរវាងម៉ាសខ្យល់ក្ដៅ និងត្រជាក់ (Convections ) លើកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មាន ៣១-៣៣ °C
* ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *