ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​.!

(កំពង់ចាម)​:៖  នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិសរុបរួមចំនួន៣៤នាក់​ ស្រីចំនួន០១នាក់ ។

សូមបញ្ជាក់​ផងដែរថា​ លោកវរសេនីយ៍​ទោ​ ឯម​ វឌ្ឍនា​ ត្រូវបានក្រសួងមកហាផ្ទៃ​ ចេញសេចក្ដីប្រកាសតែងតាំង​ ជាអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ជំនួសលោក​វរសេនីយ៍ឯក​ ប៉ាក់​ ជាតិ​ ដែលត្រូវបានផ្ទេរ​ ពីអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ទៅជាអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ ជំនួសលោក​វរសេនីយ៍ឯក​ សុខ​ យ៉េន​ ដែលត្រូវតែតាំងជា​ ស្នងការរង​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ។

ការតែងតាំង​ និងការផ្ទេរភារកិច្ច​នេះ​ គឺជាការផ្ទាស់ប្ដូរនូវបទពិសោធន៍ការងារ​ ក៏ដូចជាការលេីកសរសេីរចំពោះស្នាដៃ​ដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លង​មកបានយ៉ាងល្អប្រសេីរ របស់​មន្ត្រី​នគរបាល​ជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។

កម្មវិធី​នេះ​ដែរ​ ប្រព្រឹត្តិ​ទៅ​នៅសាលាស្រុកស្ទឹងត្រង់​ ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ លោក​ សុិន​ សុខុន ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ទន់​ នេត​ អភិបាល​ នៃគណៈអភិបាលស្រុកស្ទឹងត្រង់​ និងមានការអញ្ជេីញចូលរួមពី​ លោកឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការរង​ លោកមេបញ្ជាការ​រង​កងពល​ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក​ មេបញ្ជាការ​តំបន់​សឹករងស្រុក​ លោកនាយការិយាល័យ​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត​ លោកនាយការិយាល័យ​រដ្ឋបាលជុំវិញ​ស្រុក​ លោកមេឃុំ លោកអធិការ​ អធិការ​រង​ នាយផ្នែក​ នាយរងផ្នែក​ នាយប៉ុស្តិ៍​ ដែលត្រូវចូលរួមក្នុងកម្មវិធីប្រកាស​ តាំងតាំងនេះ​ ។

ក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ចែកជូនដល់លោកមេឃុំទាំង១២​ ដែលបានអញ្ជេីញមកចូលរួមក្នុងកម្មវិធី​ ។

សូមបញ្ជាក់​បន្ថែម​ថា​ កម្មវិធី​នេះ​ដែរ​ យេីងបានអនុវត្តតាមវិធានការសុខាភិបាល​ ដោយគ្រប់សមាសភាពចូលរួម​ តម្រូវ​ឲ្យ​យកសំណាក​ វ៉ាស់កម្ដៅ​ លាងដៃនឹងអាល់កុល​ ពាក់ម៉ាស់​ឲ្យ​បានត្រឹមត្រូវ​ មុនចូលក្នុងកម្មវិធី​ និងរក្សាគម្លាតសុវត្ថិភាព​ ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *