ព័ត៌មានសន្តិសុខសង្គម

ទូកជនជាតិវៀតណាមជាច្រើនគ្រឿងចេះបំបាំងកាយឆ្លងដែនចូលមកឆក់ត្រី នៅឃុំ បាសាក់ ស្រុកស្វាយជ្រំ!

(ខេត្ដស្វាយរៀង) ៖ ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានជនជាតិវៀតណាមជាច្រើនអ្នកបានជិះទូកលួចឆ្លងដែនខុសច្បាប់ចូលមកទឹកដីកម្ពុជាមកដើម្បីឆក់ត្រីយ៉ាងអាណាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនអើពើ ។

ជាក់ស្ដែងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នេះ មានជនជាតិវៀតណាមបានជិះទូកធ្វើសកម្មភាព ឆក់ត្រីជាច្រើនទូក ស្ថិតនៅក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ពលរដ្ឋបានលើកឡើងថាចំពោះទីតាំងមួយនេះពួកគាត់តែងតែឃើញជនជាតិវៀតណាមជិះទូកមកឆក់ត្រី ស្ទើរជារៀងរាល់ថ្ងៃ បើក្រឡេកមើលអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានវិញមិនបង្ក្រាបនោះឡើយ ដោយបណ្ដោយឲ្យជនជាតិវៀតណាមមកឆក់ត្រីយ៉ាងអនាធិបតេយ្យ ។ ពេលខ្លះជនជាតិវៀតណាមមកឆក់ត្រីហើយបានផ្ដាច់ម៉ង ត្រីរបស់ប្រជាពលរដ្ឋខ្មែរ ដាច់អស់ក៏មានដែរ ។

ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ លោកបានបញ្ជាក់ប្រាប់ថា លោកបានកោះប្រជុំកម្លាំងពាក់ព័ន្ធម្តងរួចហើយបើមានផែនការថ្មីលោកនិងផ្តលព័ត៌មានជូនបន្តទៀត។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាបង្ក្រាបជនជាតិវៀតណាមដែលមកឆក់ត្រីនៅទឹកដីក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមម៉ែន វិបុលអភិបាលខេត្តស្វាយរៀងនិងលោក ស្នងការខេត្ដស្វាយរៀងដែលទើបនិងកាន់ដំណែងថ្មីៗ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីជនជាតិវៀតណាមដែលមកឆក់ត្រីទាំងនេះប្រសិនបើពុំដូច្នេះទេពូជត្រីនឹងត្រូវបាត់បង់ ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *