ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនជាតិឡាវម្នាក់លួចឆ្លងដែនចូលកាប់ឈើខុសច្បាប់ឲ្យទៅភាគីឡាវវិញ

(ខេត្តស្ទឹងត្រែង)៖ជនជាតិឡាវម្នាក់លួចឆ្លងដែន ដោយគ្មានលិខិតអនុ
ញ្ញាត្តិ ចូលមកក្នុងទឹកដីកម្ពុជាត្រង់ចំនុចភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ជនជាតិឡាវខាងលើ ត្រូវបានអាជ្ញាធរឈរជើងនៅព្រំដែនកម្ពុជា-ឡាវ បញ្ជូនខ្លួនឲ្យវិលត្រ
ឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ ម្សិលម៉ិញ ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងបានប្រាប់ឲ្យ
ដឹងថាៈអាជ្ញាធរ និងយោធាព្រំដែនបានបញ្ជូនជនជាតិឡាវម្នាក់ដែលឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លង
ដែនចូលមកប្រព្រឹត្តបទល្មើសខុស
ច្បាប់ក្នុងទឹកដីកម្ពុជា ទៅឲ្យភាគីប្រទេសឡាវវិញហើយ ។

លោកឧត្តម
សេនីយ៍ទោ មេបញ្ជាការក៏បានឲ្យ
ទៀតថាះនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការឃាត់ខ្លួនជនជាតិឡាវដែលលួចឆ្លងដែនមកប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តស្ទឹងត្រែង ដូចជាចាប់សត្វព្រៃ កាប់ឈើខុសច្បាប់ ហើយត្រូវសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួន និងបានបញ្ជូនទៅប្រទេសកំណើតវិញដោយរក្សាទំនាក់ទំនងល្អជាមួយគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ។

ចំណែកភាគីឡាវក៏ធ្លាប់ឃាត់ខ្លួនជនជាតិខ្មែរយើងដែរ ហើយក៏បានបញ្ជូនមកឲ្យកម្ពុជាវិញផងដែរ ។

ករណីបែបនេះ កើតមានរាប់មិន
អស់ ហើយក៏មិនមានការផ្ទុះអាវុធណាមួយកើតឡើងដែរ គឺការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរបានយ៉ាងល្អ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *