(ខេត្ដព្រៃវែង)៖ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១នៅម៉ោង១៤និង១៥នាទី
កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃឈរបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោខ្ចកល្បាតចល័តតាមគោលដៅងាយរងគ្រោះដោយជនល្មើស ល្បាតដល់ចំនុច(ភូមិចាស់ចេញចោល)ស្ថិតនៅ
ភូមិព្នៅឃុំព្រៃឈរស្រុកកំពង់ត្របែកបានប្រទះឃើញអ្នកលេងល្បែងស៊ីសង
ជល់មាន់ មានគ្នាប្រហែលជាង១០នាក់ ពេលសមត្ថកិច្ចទៅដល់
ក្រុមអ្នកលេងបានរត់ខ្លះហើយសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន៣នាក់រួមនឹងវត្ថុតាងមួយចំនួន ។
លោកវរសេនីយ៍ឯកសួន សំអឿនបានឲ្យដឹងថាសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន៣នាក់មានឈ្មោះ៖១.ឈ្មោះពិន ថុល ភេទប្រុស អាយុ៥៨ឆ្នាំនៅភូមិក្រោលឃុំគោខ្ចក
២.ឈ្មោះហេង ហ៊ាបភេទប្រុសអាយុ២៨ឆ្នាំនៅភូមិក្រោលឃុំគោខ្ចកនិង៣.ឈ្មោះអ៊ន់ ដាវីតភេទប្រុសអាយុ១៧ឆ្នាំនៅភូមិក្រោលឃុំគោខ្ចក។ក្នុងនោះវត្ថុតាងរួមមាន៖មាន់ជល់១ក្បាល,
បង់រុំ កន្រ្តក២,ជញ្ចីងថ្លឹងមាន់១,ម៉ូតូ២គ្រឿងផងដែរ។
លោកវរសេនីយ៍ឯកសួន សំអឿន បានឲ្យដឹងបន្ដថា បច្ចុប្បន្ន ជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងធ្វើសាវតាជាតិ ចំពោះជនសង្ស័យទាំង៣នាក់និងវត្ថុតាង បានយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនឹងកសាងនិតិវិធីបញ្ជូនទៅស្ថាបនតុលាការសាលាដំបូងខេត្តព្រៃវែងដើម្បីអនុវត្តច្បាប់។
ចុងក្រោយលោករវសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានសំណូមពរដល់ប្រជាពលរដ្ឋដែលនិយមលេងល្បែងជល់មាន់ស៊ីសងខុសច្បាប់ទាំងអស់ សុំអោយឈប់ទៅ ហើយយកពេលវេលាជូយដល់ប្រពន្ធកូន បង្ករបង្កើនផល ចិញ្ចឹមគោក្របីមាន់ទាជ្រូកដើម្បីបង្កើនជីវភាពគ្រួសារអោយសំបូររុងរឿង ហើយចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ទាំងអស់គ្នា ពិសេសអនុវត្តវិធាន៣កុំ៣ការពារអោយបានជាប់លាប់៕