ព័ត៌មានសន្តិសុខសង្គម

រថយន្តធំៗជាច្រើននិងគ្រឿងចក្រ របស់លោក សុវណ្ណ ចំរើន កំពុងសម្រុកជីកព្រែករំលេចកើត បណ្ដាលឲ្យផ្លូវជាច្រើនរងការខូចខាត

(ខេត្តព្រៃវែង)៖ ដីបាតព្រែករំលេចកើត ស្ថិតក្នុងភូមិព្រៃខ្លា ឃុំរាបស្រុកពារាំង ជាដីសាធារណៈរបស់រដ្ឋដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយចំនួន បានកំពុងដាក់គ្រឿងចក្រជីកកកាយយកអាចម៍ដីលក់ យ៉ាងអនាធិបតេយ្យ បណ្ដាលឱ្យស្ថានភាពព្រែកក្រហេងក្រហូងធ្វើឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង។

បើតាមប្រភពពីពលរដ្ឋក្នុងតំបន់នោះ បានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថា រាល់ថ្ងៃពួកគាត់ឃើញ លោក សុវណ្ណ ចំរើន ដែលជាថៅកែគ្រឿងចក្រដ៏ធំ កំពុងសម្រុកដាក់គ្រឿងចក្រ ២ក្រុម ជីកកាយគាស់រំលើងយកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែន ២តោនកន្លះ ជិត១០គ្រឿង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។

ក្រុមអ្នកបើករថយន្តរបស់លោក សុវណ្ណ ចំរើន ជាងរៀងរាល់ថ្ងៃបានធ្វើការដឹកជញ្ជូនដោយពុំគ្រប់ស្បៃមុងតាមបច្ចេកទេសត្រឹមត្រូវ ហើយមិនតែប៉ុណ្ណោះទេ ផ្លូវលំក្នុងភូមិព្រៃខ្លា ចាប់មានជម្ហុកធំៗ ក្រហេងក្រហូង ដូចរណ្ដៅបាយខុម ព្រមទាំងមានជម្រៅជ្រៅៗ ពិបាក់ធ្វើដំណើរ និងបង្កជាធូលីដីហុយចូលផ្ទះពលរដ្ឋធ្វើអោយប៉ះពាល់ជាខ្លាំងដល់ការរស់នៅ ព្រមទាំងបង្កជាសំឡេងរំខានគ្មានស្រាកស្រាន។

ករណីនេះដែរ ប្រជាពលរដ្ឋ បានស្នើដល់លោក ហី ធួក អភិបាលស្រុកពារាំង និងឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមមានវិធានការពិនិត្យ បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *