ព័ត៌មានសន្តិសុខសង្គម

ចាប់រថយន្ត ០១គ្រឿង រឹបអូសប្រហិត និងសាច់មាន់បង្កក ចំនួន ៤.០០០គីឡូក្រាម នៅស្រុកព្រៃឈរ

(ខេត្តកំពង់ចាម)៖កាលពីវេលាម៉ោង០៩ និង៣០នាទី ព្រឹក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ចាម និងអធិការស្រុកព្រៃឈរ ចុះស្ទាក់ចាប់រថយន្ត ០១គ្រឿង ដឹកផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់មាន់បង្កក) គ្មានលិខិតអនុញ្ញាត ចំនួន ៤.០០០គីឡូក្រាម នៅចំណុចលើផ្លូវជាតិ៧ ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមការឲ្យដឹងពីមន្ត្រីជំនាញ គូសបញ្ជាក់ថា ការចុះចាប់ឃាត់នេះ ដោយមានការបញ្ជាផ្ទាល់ ពីឯក ឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយសមត្ថកិច្ចជំនាញ ស្រុកព្រៃឈរ ចុះស្ទាក់ចាប់រថយន្ត ០១គ្រឿង នោះ ម៉ាក Sangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ 2AB-7412 ដឹកផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់មាន់បង្កក) ចំនួន ៤.០០០គីឡូក្រាម បាននាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយឈ្មួញបម្រុងនឹងយកទៅចែកចាយ នៅរាជធានីភ្នំពេញ និងគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។

បច្ចុប្បន្ន ក្រុមការងារជំនាញ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បី ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *