ព័ត៌មានសន្តិសុខសង្គម

មេប៉ុស្ដិ៍ព្នៅទី១ នៅខេត្តព្រៃវែង ដែលបាញ់សម្លាប់ប្រពន្ធ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

មន្ដ្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវលំមុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ម៉ៅ សុវណ្ណហុង អាយុ៥៣ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ រស់នៅភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ចំណែកឯជនរងគ្រោះជាប្រពន្ធ ឈ្មោះ សុខ មួយ អាយុ៥១ឆ្នាំ។

បើតាមសេចក្ដីរាយការណ៍ ខ្មាន់កាំភ្លើង បានប្រើប្រាស់អាវុធខ្លីម៉ាក K54 បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ តែផ្ទុះ២គ្រាប់ ត្រូវចំកណ្ដាល និងក បណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារគ្នានេះ ដោយទំនាស់ពាក្យសំដីតាមផ្លូវ ក្រោយពីចេញកម្មវិធីខួបកំណេីតកូនអ្នកភូមិជាមួយគ្នា។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីពៅ ជីវី ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ចុះដឹកនាំកម្លាំងទាំងយប់ឈានទៅដល់ការឃាត់ខ្លួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលញ្នៅទី១បានភ្លាមៗ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *