

Related Articles
ស្នងការនគរបាលខេត្តកំពង់ចាម ពង្រាយកម្លាំងនគរបាលចរាចរណ៍ ១៣១នាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
(ខេត្ដកំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាមនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានពង្រាយកម្លាំងនគរបាលចរាចរណ៍ចំនួន ១៣១នាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ តាមរបាយការណ៍ដែលមន្ទីរព័ត៌មានខេត្តកំពង់ចាម ទទួលបានថ្ងៃនេះ មានដូចខាងក្រោម៖១.ក្រុងកំពង់ចាម ២គោលដៅ ទទួលខុសត្រូវដោយលោក វ.ឯក អុឹង ប៊ុន អធិការ : +នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ដឹកនាំដោយលោក វ.ទោ ស៊ាម យូងសេង អធិការរង កម្លាំងការិ. សហការជាមួយកម្លាំងអធិការនគរបាលក្រុង ស្នាក់ការបង់ប្រាក់នៅប៉ុស្តិ៍ ន.ប រដ្ឋបាលសំបួរមាស (កម្លាំងរួម ១៣នាក់ស្រី ០២នាក់)។ +នៅចំណុចផ្លូវបំបែកខាងត្បូងស្តុបផ្សារញ៉ែ ភូមិទី៤ សង្កាត់វាលវង់ ដឹកនាំដោយលោក វ.ទោ អាត ផាន់ណា នាយរងការិ, កម្លាំងការិ. សហការជាមួយកម្លាំងអធិការនគរបាលក្រុង ស្នាក់ការបង់ប្រាក់នៅអធិការដ្ឋាន ( កម្លាំងរួម ១៣នាក់ ស្រី ២នាក់)។ ២.ស្រុកកំពង់សៀម ១គោលដៅ ៖ នៅភូមិត្រកួន […]
ថ្ងៃទី១៧នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៥៦នាក់ទៀត.និងជាសះស្បើយ៧១៦នាក់ ស្លាប់១៤នាក់!
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ១៦.០៨.២០២១.. ដោយបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៥៦នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៧១៦នាក់ ផងដែរ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៥៦នាក់ខាងលើ មាន ៣៨៩នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង ១៦៧នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។ សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី១៧ .ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨៦,៥៩៧នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ៨១.៩១៨នាក់.ស្លាប់ឡើងដល់ចំនួន១,៦៨៣នាក់ហើយ ៕
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានរស់នៅឃុំបារុងនៃស្រុកល្វាឯម ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ នាព្រឹក ថ្ងៃពុធ ០២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកល្វាឯម ឯកឧត្តមបាទបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅឃុំបារុង ស្រុកល្វាម ខេត្តកណ្ដាល។ ពិធីសំណេះសំណាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណ: អភិបាលខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ- អង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក ទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្ដីរាជការសាលាខេត្ត សាលាស្រុក និងបងប្អូនប្រជាពលរដ្ឋនៅឃុំបារុង ស្រុកល្វាឯម៕