ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ណែនាំ ដល់ មន្ត្រី សុខាភិបាល ត្រូវ ធ្វើការ ផ្សព្វផ្សាយ ទៅដល់​ពលរដ្ឋ ឲ្យ ប​ង្កើន ស្មារតី ប្រុងប្រយ័ត្ន ដើម្បី ការពារ ជម្ងឺ គ្រុនឈាម

(ខេត្ដ​កំពង់ចាម)៖ ក្នុង កិច្ចប្រជុំ សាមញ្ញ​លើក​ទី​៣៧ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត កំពង់ចាម នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ ដល់ មន្ត្រី នៃ មន្ទីរ សុខាភិបាល ត្រូវ ធ្វើការ ផ្សព្វផ្សាយ ទៅដល់​ប្រជាពលរដ្ឋ ឲ្យ​ង្កើន ស្មារតី ប្រុងប្រយ័ត្ន ដើម្បី ការពារ ជម្ងឺ គ្រុនឈាម ដែល អាច កើន​ឡើ​ង ចំពោះ មនុស្ស គ្រប់ វ័យ ជាពិសេស កុមារ តូចៗ ហើយ ប្រសិន បើ មាន ករណី សង្ស័យ ជំងឺគ្រុនឈាម ដោយ​អាកា រៈ ក្តៅខ្លួន​ខ្លាំង ត្រូវ ប្រញាប់ ប​ញ្ជួ​ន ទៅ មន្ទីរពេទ្យ រដ្ឋ ផងដែរ ។

​ឯកឧត្តម អភិបាលខេត្ត បាន ណែនាំ ដល់ មន្ត្រី សុខាភិបាល ក៏ដូចជា អាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ធ្វើយ៉ាងណា ត្រូវ អំពាវនាវ ដល់ សាធារណជន ឲ្យ ចូលរួម សម្អាត អនាម័យ នៅ ជុំវិញ លំនៅដ្ឋាន និង ទីសាធារណៈ ឲ្យ បាន ស្អាត ដូចជា លុបបំបាត់ សំបក កង់ឡាន សំបក កង់ ម៉ូតូ ចាស់ៗ និង រាល់ វត្ថុ ដែល អាច ដក់ ទឹកបាន ព្រោះ វា ជា ជម្រក នៃ ការកកើត ដង្កូវទឹក ដែល វិវត្តន៍ ទៅជា មូស ខ្លា ដែលជា ភ្នាក់ងារ ចម្លងជំងឺ គ្រុនឈាម ដើម្បី ការពារ កុំ ឲ្យ ឆ្លង ជំងឺគ្រុនឈាម ដល់ កុមារ និង មនុស្ស គ្រប់ វ័យ ។ ក្នុង ករណី សង្ស័យថា មាន ជំងឺគ្រុនឈាម ដោយមាន អាកា រៈ ក្តៅខ្លួន ចាប់ពី ៣៩ ទៅដល់ ៤០ អង្សារ និង មាន រោគសញ្ញា ផ្សេងៗ ទៀត ដូចជា មុខ ក្រហម ឈឺ ប្រឡង់ កែវភ្នែក ចាក់ ទៅក្រោយ ឈឺក្បាល ចង់ ក្អួត ឬ ក្អួត ឈឺពោះ ឈឺ សាច់ដុំ ឈឺសន្លាក់ ដៃជើង មាន ស្នាម អុចៗ ក្រហម លើ ស្បែក ឬ មាន ហូរឈាម តាម អញ្ចាញធ្មេញ​ជាដើម ត្រូវ រួសរាន់ ប ញ្ជួ ន អ្នកជំងឺ ទៅកាន់ មន្ទីរពេទ្យ រដ្ឋ ជាបន្ទាន់ ដើម្បី ធ្វើ ការ ពិនិត្យ និង ព្យាបាល ឲ្យ បាន ទាន់ពេលវេលា ។

​ក្នុង កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ៖ ១ -​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​។​ ២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ​ប្រចាំ​ខែឧសភា និង​លើក​ទិសដៅ​ការងារ​ប្រចាំខែ​មិថុនា ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ប្រតិទិន​នៃ​កិច្ចប្រជុំ​សាមញ្ញ អាណា​តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម សម្រាប់​រយៈពេល​១២​ខែ លើក​ទី​៤ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *