(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកល្វាឯមឃាត់ខ្លួនឯបក្ខពួកម្នាក់ទៀតរត់រួចពាក់ព័ន្ធករណីគ្រឿងញៀន ហេតុការណ៍នេះកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ១១:៣០នាទី ដែលមានដោលដៅបង្ក្រាបដូចជា៖គោលដៅទី១ : ផ្លូវកៅស៊ូ ភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គោលដៅទី២ : ផ្ទះរបស់ជនសង្ស័យ ឈ្មោះ ប៊ុត បញ្ញញៀន ស្ថិតនៅ ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល វេលាម៉ោង ១៦ និង ៣០នាទី។
ជនសង្ស័យចំនួន៥នាក់(ឃាត់ខ្លួន៤នាក់គេចខ្លួន១នាក់)៖
១/ ឈ្មោះ ថា ពៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិខ្សំ ឃុំរាប ស្រុក ពារាំង ខេត្តព្រៃវែង(មានសារធាតុញៀនក្នុងទឹកនោម)(ឃាត់ខ្លួន)។
២- ឈ្មោះ លួត ឡាត់ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង(មានសារធាតុញៀនក្នុងទឹកនោម)។
៣/. ឈ្មោះ ប៊ុត បញ្ញញៀន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលនៅ ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល តេស្តិទឹកនោមរកសារធាតុញៀនវិជ្ជមាន(+)ឃាត់ខ្លួន។
៤/. ឈ្មោះ ឡន តារារិទ្ធិ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល តេស្តិ៍ទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)ឃាត់ខ្លួន។
៥/. ឈ្មោះ ប៊ុត បញ្ញា ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(គេចខ្លួន)។
វត្ថុតាងចាប់យក៖
១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ១១កញ្ចប់ ( តូច ០៨ កញ្ចប់,មធ្យម ០១ កញ្ចប់ , ធំ ០២ កញ្ចប់ )។
២-ទូរសព្ទ័ NOKIA ចុចពិល ០២គ្រឿង ម៉ាក រៀលមី ០១ គ្រឿង និង ម៉ាក Oppo ០១គ្រឿង។
៣-ម៉ូតូ ០១គ្រឿងម៉ាកហុងដា ១១០ សេរី ២០០២ ។
៤-សម្ភារៈ វេចខ្ចប់ថ្នាំញៀន មួយចំនួន។
៥-កាំភ្លើង កែច្នៃ កាំភ្លើងស្នប់ ចំនួន០១ដើម។
តាមសមត្ថកិច្ចឲ្យដឹងថា នៅពេលកើតហេតុផ្នែកជំនាញបានចុះស្រាវជ្រាវ ល្បាតឃ្លាំមើល ក៏ឃើញមុខសញ្ញាគួរឲ្យសង្ស័យក៏ដេញតាមហៅជនសង្ស័យពីទឹកដីស្រុកល្វាឯម រហូតដល់ចំណុចកើតហេតុ ជនសង្ស័យក៌លោតចោលម៉ូតូ រត់ចូលក្នុងទឹក នឹងបំផ្លាញវត្ថុតាងចោលក្នុងទឹកអស់០១កញ្ចប់ធំ សល់មួយកញ្ចប់តូច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថា ពៅ និង ឈ្មោះ លួត ឡាត់ បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកធ្វើសកម្មភាពរាល់ថ្ងៃគឺទិញពីឈ្មោះ បញ្ញា តាមលេខទូរស័ព្ទ ០១០ ៤៧២ ៦០៧ ចំនួន ០១កញ្ចប់ធំ តំលៃ ២៤០០០០រៀល ដោយអ្នកលក់ថែមឲ្យ ០១កញ្ចប់តូចបន្ថែម តែឈ្មោះ បញ្ញា បានឲ្យ ឈ្មោះ ញៀន ត្រូវជាប្អូូន និងឈ្មោះ រិទ្ធិ យកមកឲ្យ ជនស្ស័យក៏បានឆ្លើយទៀតថា កន្លងមក គឺទិញតាមលេខទូរស័ព្ទឈ្មោះ បញ្ញា តែពេលមកយកគឺឈ្មោះ ញៀន និង ឈ្មោះ រិទ្ធិ ជាអ្នកយកមកអោយ។
យោងតាមចំលើយសារភាពរបស់ជនសង្ស័យទាំងពីរ កំលាំងជំនាញនគរបាលស្រុកល្វាឯម បានឆ្លងយោបល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងបានសហការណ៏ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ និងកំលាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ រួមជាមួយកំលាំងជំនាញស្រុកខ្សាច់កណ្តាល បានបន្តទៅឃាត់ខ្លួន ឈ្មោះ ប៊ុត បញ្ញញៀន និង ឈ្មោះ ឡន តារារិទ្ធិ នៅ ចំណុច ផ្ទះ របស់ជនសង្ស័យដោយឈ្មោះ ប៊ុត បញ្ញា គេចខ្លួន មិនបាននៅក្នុងមូលដ្ឋានទេ។ ហើយបន្តត្រួតពិនិត្យឆែកឆេរឃើញមានថ្នាំញៀនសរុប ចំនួន ១០កញ្ចប់ទៀត កញ្ចប់តូច០៧ កញ្ចប់មធ្យម០១ និងកញ្ចប់ ធំ០២។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ប៊ុត បញ្ញញៀន បានឆ្លើយថាថ្នាំញៀននេះខ្លួនបានទៅយកពី ថា នៅ ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយ ឈ្មោះ បញ្ញា ត្រូវជាបងប្រុសរបស់ខ្លួន ជាអ្នកទំនាក់ទំនងឲ្យ ហើយជនសង្ស័យបានសារភាពបន្តទៀតថា ពេលខ្លះ នៅពេលខ្វះថ្នាំញៀនឲ្យម៉ូយទៅយកពីភ្នំពេញមិនទាន់គឺ ខ្លួនទៅយកថ្នាំញៀននេះពី ឈ្មោះ ម៉ៅ និង ឈ្មោះ យី នៅភូមិបារាជ ឃុំស្វាយជ្រុំ ម្តងម្កាលដែរ ព្រោះស្ដិតនៅក្បែរគ្នា។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕