(បាត់ដំបង)៖ សមត្ថកិច្ចបានប្រើវិធីលួងលោមអស់រយ:ពេលជាច្រើនម៉ោង ទើបឈានទៅដល់ចាប់ខ្លួនជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារបានគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់អ្នកភូមិ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនបាននោះឈ្មោះណុច កូណា ហៅ ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ដបាត់ដំបង។
លោកវរសេនីយ៍ឯកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីពលរដ្ឋនៅព្រឹកថ្ងៃទី ០៧ ខែ កក្កដា ពីករណីគាស់ផ្ទះចូលលួចយកសម្ភាររួចមកយើងក៏បានកំណត់មុខសញ្ញា។
ក្រោយមកបន្ទាប់ពីសមត្ថកិច្ចប្រើវិធីសាស្រ្តអស់ជិត៤ម៉ោងក៏ឈានទៅចាប់ខ្លួនជននោះបាននៅពេលដែលរូបគេ បានព្យាយាមឡើងទៅសម្ងំលាក់ខ្លួននៅលើផ្ទះរបស់ប្រជាពលរដ្ឋ។ជននេះតែងបានគាស់ទ្វារផ្ទះចូលលួចយកសម្ភាររបស់ប្រជាពលរដ្ឋអស់ជាច្រើន ជាពិសេសអ្នកដែលរស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបងកន្លងមក៕